បរទេស៖ វីរបុរសក្រុមហង្សក្រហម Liverpool លោក Didi Hamann បានព្យាករណ៏ ថាក្រុមបិសាចក្រហម Man.Utd នឹង​បញ្ចប់តំណែងលោក Ole Gunnar Solskjaer ចេញពីគ្រូបង្គោលឈុតធំក្នុងពេលឆាប់ៗនេះ។ ៣ប្រកួត​ចុង​ក្រោយសម្រាប់​ការប្រកួតក្នុងស្រុក ក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវេគឺមិនទាន់ស្គាល់ឈ្នះក្រោយស្មើ Everton កាលពីថ្ងៃសៅរ៍​និង​ចាញ់ Aston Villaកាលពីសប្តាហ៏ទី៦ ព្រមទាំង​ធ្លាក់ចេញពី​ការប្រកួត​ពាន​រង្វាន់EFL Cup រឺ Carabao Cup ក្រោមថ្វី​ជើង​ក្រុមញញួរធំ West Ham ។

EPL: Old Trafford now theatre of Nightmares - Liverpool's Didi Hamann | The  Paradise

ថ្វីត្បិតតែបានចុះហត្ថលេខានាំយកតារាឆ្នើមលំដាប់ពិភពលោកមករួមក្រុមមានដូចជាRaphael Verane ,Jadon Sancho និង Ronaldo ជាដើមមុនចាប់ផ្តើមរដូវកាលនេះ ប៉ុន្តែMan Unitedបច្ចុប្បន្នឈរនៅលេខរៀងទី ៤ ក្នុងតារាង Premier League និងតាមពីក្រោយក្រុមកំពូលតារាង Chelsea  ២ ពិន្ទុ ។

Manchester United - Sky Sports Football

​អតីតខ្សែបម្រើក្រុមជម្រើសជាតិអាឡឺម៉ង់ Hamannបានលើកឡើងប្រាប់ ទូរទស្សន៏SkySportsយ៉ាងដូច្នេះថាៈ «ដល់ ពេល​វេលា ដែល ក្លឹប ត្រូវរកគ្រូបង្វឹក  មកជំនួសអ្នកចាត់ការដែលគ្មានបទពិសោធន៍ដូចជាOle ។ ទម្រង់លេងរបស់ក្រុម ពេលថ្មី​ៗនេះ​គឺពិតជាគួរឱ្យអាណិតបំផុត។ ផ្ទុយទៅវិញហេតុផលសំខាន់តែមួយគត់ដែលធ្វើឱ្យក្រុមនៅតែប្រជែងដណ្តើមពាន Premier League និងធ្វើបានល្អក្របខ័ណ្ឌ Champions League នោះគឺវត្តមាន Cristiano Ronaldo ។ខ្ញុំមិនដឹង​ថាពួក​គេនឹងដើរដល់ចំនុចណានោះទេនៅរដូវកាលនេះប្រសិនជាគ្មានរូបគាត់​និងគ្រាប់បាល់ស៊ុតបញ្ចូលទី។ ។ Old Trafford ដែល​ធ្លាប់​បានដើរតួជាល្ខោននៃក្តីស្រមៃដ៏ជោគជ័យឥឡូវនេះវាក៏និងអាចក្លាយជាកន្លែងរោងល្ខោននៃសុបិន្តអាក្រក់ដូច្នេះដែរ»៕

 

ប្រភពព័ត៍មាន៖ Metro