បរទេស៖ លោក Alan Shearer និយាយថាការវិនិយោគជាទឹកប្រាក់ប្រមាណ ៣០៥ លានផោនដែលគាំទ្រដោយមូលនិធិ Public Invest Ment របស់ប្រទេសអារ៉ាប៊ីសាអូឌីតក្នុងការ​ទិញយក​ក្លឹប​រហស្ស​នាម​សារិកាព្រៃគឺជាថ្ងៃពិសេសសម្រាប់អ្នកគាំទ្រ ប្រកបដោយក្តីសោមនស្សរីគរាយក្រោយពីពួគគេ​រងការ​ឈឺចាប់និងជួបរឿងជូរចត់ជាយូរមកហើយ។

Alan Shearer: the greatest Premier League goalscorer of all

គួរបញ្ជាក់ថាក្រុមដែលមានមូលដ្ឋាននៅភាគខាងជើងចក្រភពអង់គ្លេសបានតស៊ូដើម្បីប្រជែងនៅកំពូលតារាងទាំង៤(Top4)របស់ក្របខណ្ឌ Premier League គិតចាប់តាំងពីឆ្នាំ ២០០៤ ខណៈព្រឹត្តិការណ៏ដែលធ្វើបានល្អបំផុតចុងក្រោយគឺនៅ​រដូវ​កាល ២០១១-២០១២ដោយបញ្ចប់នៅចំណាត់ថ្នាក់លេខ៥ ។ការទិញក្លឹបនេះបានបញ្ចប់រជ្ជកាលដឹកនាំរយៈពេល ១៤ ឆ្នាំរបស់ប្រធានក្លឹប Mike Ashley ខណៈក្លឹបបានធ្លាក់ទៅលេងនៅក្របខណ្ឌ Championship ដល់ទៅ២ដង ។

Premier League: Alan Shearer gives approval to Newcastle United's Saudi  takeover | Marca

Shearer វីរបុរសក្រុមជម្រើជាតិអង់គ្លេសនិងក្រុមNewcastle ដែលស៊ុតបញ្ចូលទីបាន ២០៦ គ្រាប់ក្នុងរយៈពេល ១០ ឆ្នាំនៅឯកីឡដ្ឋាន St James ‘Park ក្នុងនាមជាកីឡាករបានជួយឱ្យក្លឹបបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងបួន(Top) ខណៈដែលពួកគេមានឪកាសលេងនៅក្របខ័ណ្ឌ Champions League បីដងក្នុងចន្លោះឆ្នាំ ១៩៩៦ និង ២០០៣៕