បរទេស៖ វីរបុរសក្រុម Barcelona លោក Samuel Eto’o បានសារភាពថារូបលោកមានការខូចចិត្តជាពន់ពេក ក្រោយទស្សនាការប្រកួតអតីតក្រុមដែលចាប់ផ្តើមយុទ្ធនាការដ៏លំបាកនៅរដូវកាល នេះ។បច្ចុប្បន្នក្រុមយក្សកាតាឡានដែលដឹកនាំដោយគ្រូបង្វឹកហូឡង់លោកRonald Koeman កំពុងឈរនៅចំណាត់ថ្នាក់ទី ៩ នៅក្របខណ្ឌ La Liga ។ មិនតែប៉ុណ្ណោះការប្រកួតវគ្គចែកពូលនៃពានរង្វាន់ Champions League គឺBarcelona របូតគ្រាប់បាល់ដល់ទៅ៣គ្រាប់ក្នុងមួយប្រកួតពេលជួបគូប្រជែងចាស់Bayern Munich និងក្រុម Benfica ។

Eto’o អតីតខ្សែប្រយុទ្ធ Barcelona នៅចន្លោះឆ្នាំ ២០០៤ ដល់ ២០០៩ និងធ្លាប់រកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី ១៣០ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៩៩ ប្រកួត ។ បច្ចុប្បន្នស្ថិតក្នុងវ័យ ៤០ ឆ្នាំ Eto’oបានបញ្ជាក់ពីអារម្មណ៏ពិតយ៉ាងដូច្នេះថាៈខ្ញុំពិតជាឈឺចាប់ ។ ទាំងនេះគឺជាពេលវេលាដ៏លំបាកសម្រាប់យើងដែលស្រឡាញ់ក្លឹប។ វាពិតជាពិបាកក្នុងការទទួលយកសម្រាប់ការរប្រកួតជម្រុះតាមពូលនៅក្របខ័ណ្ឌ Champions League ។ ខ្ញុំនៅតែសង្ឃឹមថាពួកគេអាចឆ្លងផុតវគ្គជម្រុះទៅកាន់វគ្គ ១៦ក្រុម។

ទោះបីជាកំពុងជួបស្ថានភាពដ៏យ៉ាប់យ៉ឺនលោក Koeman ត្រូវបានគេមើលឃើញថា កំពូងបន្តដឹកនាំក្រុមសម្រាប់ការប្រកួតទល់និង Valencia, Dinamo Kiev និងជំនួបEl-Clasico ជាមួយគូប្រជែងដ៏ធំគឺ Real Madrid ។Barcelona រកបានជ័យជំនះតែ១លើកប៉ុណ្ណោះ ពីការប្រកួត ៦ លើកចុងក្រោយរបស់ពួកគេគ្រប់ក្របខណ្ឌ ប្រកួតទាំងអស់៕
ប្រភពព័ត៍មាន៖ Sportsmole
