បរទេស៖​ ខ្សែប្រយុទ្ធ Ferran Torres របស់ក្រុមមេឃខៀវ Manchester City និងត្រូវអវត្តមានរយៈពេលពី ៤ ទៅ ៦ សប្តាហ៍បន្ទាប់ពីរងរបួសបាក់ឆ្អឹងជើងខាងស្តាំរក្នុងពេលបំពេញកាតព្វកិច្ចអោយក្រុមជម្រើសជាតិ ។ កីឡាករ​អន្តរ​ជាតិ​អេស្ប៉ាញរូបនេះត្រូវបានប្តូរចេញនៅដើមតង់ទី ២ បន្ទាប់ពីរកបាន ២ គ្រាប់ទល់នឹងអ៊ីតាលី​ក្នុងវគ្គពាក់​កណ្តាលផ្តាច់ព្រ័ត្រ Nations League ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះទំនងជានិងខកខានការប្រកួតធំ ៗ សម្រាប់ក្លឹបក្លឹបនិងជម្រើសជាតិជាបន្តទៀត។

Manchester City fans react as Ferran Torres ruled out for six weeks -  Manchester Evening News

ក្រុមរបស់លោក Pep Guardiola ធ្វើដំណើរទៅកាន់ទឹកដី Old Trafford សម្រាប់ការប្រកួតក្របខណ្ឌ Premier League ជាមួយក្រុមរួមទីក្រុង Man City នៅក្របខណ្ឌ Premier League  និងព្រឹត្តិការណ៏ Champions League ជាមួយក្រុមយក្សបារាំង Paris St Germain ក្នុងរយៈពេលប្រាំមួយសប្តាហ៍ខាងមុខ។ ក្នុងនោះដែរ Torres និងត្រូវ អេស្ប៉ាញត្រូវជួបក្រិកនិងស៊ុយអែតក្នុងវគ្គជម្រុះ World Cup នៅខែក្រោយ។

Man City suffer Ferran Torres blow after Spain forward picks up injury -  Manchester Evening News

ក្លឹបជើងឯកCarabao Cup បានបញ្ជាក់បន្តថាTorres បានវិលត្រលប់ មកកាន់ ទីក្រុងមេនឆេស្ទ័រវិញហើយនៅ​ពេលនេះ និងត្រៀម បន្តត្រួតពិនិត្យដោយក្រុមគ្រូពេទ្យ៕

 

ប្រភពព័ត៍មាន៖ BBC