បរទេស៖ Luke Shaw បាននិយាយថាអនុប្រធានក្លឹបនិងជាប្រធានផ្នែកទីផ្សារទិញដូរកីឡាកររបស់ក្រុមបិសាចក្រហម លោក Ed Woodward បានចាត់ទុកកីឡាករទាំងអស់នៅក្នុងក្រុមគឺដូចជាកូនក្មេងអំឡុង​ពេលក្រុមមានគំនិតចូលរួមផ្តួចផ្តើម​ព្រឹត្តិ​ការណ៏​​​ប្រកួតបាល់ទាត់មួយថ្មីទៀត ដែលហៅថា European Super League កាលពីពេលកន្លងទៅនោះ។

1234538455.0 - Vbet News

ក្រុមជើង​ឯកអង់គ្លេស២០សម័យគឺជា សមាជិកស្ថាបនិកទាំង ១២ នៃគម្រោងខាងលើនេះខណៈដែលមានការតវ៉ា និង ប្រឆាំងដាច់​ខាត​ពីអ្នកគាំទ្រ និងUEFA ជាមួយនិងការ ផ្ទុះកំហឹងយ៉ាងខ្លាំងក្រោយពត៌មានមួយនេះបានបែកធ្លាយកាល ពី ខែ មេសា​កន្លង​ទៅ។ ក្លិបយក្សនៅលីកកំពូលអង់គ្លេសមួយនេះ បានដកខ្លួនថយចេញពោលគឺត្រឹមតែរយៈពេលពីរបីថ្ងៃបន្ទាប់ពីមានការតវ៉ានិងរង ការ​រិះគ​ន់ពីអ្នកគ្រប់គ្រងនិងពីពិភពបាល់ទាត់។ជាលទ្ធផលលោក Woodward នាយកប្រតិបត្តិរបស់ Man United បានចេញ​មុខសុំទោសអ្នកគាំទ្រក្លឹបហើយបានប្រកាសថាលោកនឹងលាឈប់ពីតួនាទីផងដែរ។ ប៉ន្តែយោងគេហទំព័រ The Athletic ខ្សែការពារស្លាបឆ្វេងសញ្ជាតិអង់គ្លេស Shaw ដែលបានដឹកនាំការជំទាស់នៅ បន្ទប់​ផ្លាស់សំលៀកបំពាក់នាកីឡដ្ឋាន Old Trafford ធ្លាប់បានជជែកគ្នាជាមួយលោក Woodward និងនាយក​ផ្នែកកីឡាបា​ល់​ទាត់លោក John Murtough ។

Luke Shaw accused Ed Woodward of 'treating players like children' | Metro  News

Shawបានលើកឡើងថា លោកWoodward ចាត់ទុកកីឡាករដូចជាក្មេងដែលងាយស្រួលបោកបញ្ជោតងឬអាក្រក់​ជាងនេះ​ទៅទៀត​គឺប្រៀបបីដូចជាវត្តុដែលគ្មានវិចារណញ្ញាណ ជាមនុស្ស។ Shawបន្ថែមថាកីឡាករទាំងអស់មានការព្រួយបារម្ភ​អំពី​ហានិភ័យចំពោះអាជីពបាល់ទាត់សម្រាប់ជម្រើសជាតិហើយប្រសិនជាពួកគេចូលរួម ព្រឹត្តការណ៏ European Super League នោះកីឡាករទាំងអស់ ត្រូវបានហាមឃាត់មិនអាចលេង តំណាងអោយប្រទេសរបស់ពួកគេបានទេ។ក្នុង​នោះដែរ​ខ្សែ​​បម្រើស្លាបឆ្នើម Bruno Fernandes ក៏បានក្លាយជាកីឡាករម្នាក់ដែលអាចនឹង ចាកចេញពី Old Trafford ប្រសិនបើ​ផែនការមួយនេះទទួលបានបានជោគជ័យ៕

 

ប្រភពព័ត៍មាន៖ Sportsmole