បរទេស៖ លោក Thomas Tuchel បានកោតសរសើរកីឡាករ Chelsea របស់លោក ចំពោះរបៀបដែលពួកគេបានយកឈ្នះលើគូប្រកួតរបស់ខ្លួនក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ តាមរយៈការលើកឡើងថា ក្រុមនេះ «កំពុងតែស្ថិតក្នុងទីតាំងយ៉ាងល្អ» នៅមុនពេលការប្រកួតក្របខ័ណ្ឌ Champions League ជាមួយនឹងក្រុម Malmo នៅរាត្រីនេះ។
ក្រុមម្ចាស់ការពារជើងឯកទ្វីបអឺរ៉ុបមួយនេះ កំពុងតែនាំមុខ៣ពិន្ទុលើតារាងនៃក្របខ័ណ្ឌ Premier League និងស្ថិតក្នុងទីតាំងយ៉ាងល្អ ក្នុងការឆ្លងផុតពូល H នៃក្របខ័ណ្ឌ Champions League។ ក្រុមរបស់លោក Tuchel មិនស្គាល់ចាញ់សោះក្នុងការប្រកួត៦លើកចុងក្រោយ បើគិតចាប់តាំងពីការរងបរាជ័យរបស់ពួកគេ កាលពីខែកញ្ញា ក្រោមស្នាដៃក្រុមកំពុងនាំមុខក្នុងពូល Juventus។
អំឡុងពេលនៃការមិនស្គាល់ចាញ់នោះ ពួកគេបានផ្តួលក្រុម Malmo ៤-០ នាកីឡដ្ឋាន Stamford Bridge។ ក្នុងសន្និសីទសារព័ត៌មាននៅមុនពេលការប្រកួត កាលពីថ្ងៃចន្ទ លោក Tuchel បានឲ្យដឹងថា៖ «យើងកំពុងតែស្ថិតក្នុងទីតាំងយ៉ាងល្អ។ យើងដឹងពីអ្វីដែលត្រូវធ្វើដើម្បីទទួលបានលទ្ធផលទាំងនេះ និងកិច្ចខិតខំប្រឹងប្រែងដែលយើងបានធ្វើ។ ក្នុងពេលជាមួយគ្នានេះ យើងកំណត់ស្តង់ដារនានាដែលយើងបានកំណត់រាល់ការប្រកួត ហេតុនេះ នៅថ្ងៃស្អែក យើងចាប់ផ្តើមម្តងទៀត»៕
ប្រភពព័ត៌មាន៖ AFP


