បរទេស៖ អ្នកចាត់ការទូទៅក្រុមមេឃខៀវ Manchester City លោក Pep Guardiola មានបំណងចង់បានខ្សែប្រយុទ្ធក្លឹប ក្លឹបNice កីឡាករ Amine Gouiri មកកាន់កីឡដ្ឋាន Etihad នៅពេលទីផ្សារដោយដូរកីឡាករនិងបើក​នៅពេល​បញ្ចប់រដូវកាលនេះ ។

Amine Gouiri is back in training

កីឡាករវ័យក្មេងមានវ័យទើបតែ ២១ ឆ្នាំរូបនេះបន្តបង្ហាញទម្រង់លេងល្អគួរចាប់អារម្មណ៏​នៅ​​លីគកំពូលបារាំង Ligue-១  ក្រោមការដឹកនាំរបស់ Christophe Galtier ហើយរកបាន ៦ គ្រាប់ និង assists ៣ ដងពីការប្រកួត១១ដងនៅរដូវកាលនេះ។​ គ្រូបង្វឹក Man City សញ្ជាតិអេស្បាញលោក Guardiola ប្តេជ្ញានាំយកកីឡាករអន្តរជាតិបារំាងរូបនេះ មកកាន់​កីឡាដ្ឋាន Etihad ។

Amine Gouiri - OGC Nice équipe pros

ប៉ុន្តែក្រុមម្ចាស់ជើងឯក Premier League នឹងត្រូវត្រៀមប្រជែង​ជាមួយក្លឹប​ធំៗនៅ​អឺរ៉ុប​ផ្សេង​ទៀត ដែលត្រៀមចរចារចុះហត្ថលេខាGouiri ដែលមានតម្លៃខ្លួនត្រឹមតែ៦,៣ លានផោនប៉ុណ្ណោះនៅNice​ទិញ​យក​រូបគេពី Lyon ក្នុងឆ្នាំ ២០២០។ប្រភពបន្តថាNice និងទាមទារប្រាក់ឈ្នួលដល់ទៅ៤២,២លានផោន​ប្រសិន​ក្លឹបអនុញ្ញាតិអោយGouiri ចាកចេញពីកីឡាដ្ឋាន Les Aiglons ក្នុងពេលខាងមុខនេះ ស្របពេលកិច្ចសន្យារបស់​ខ្លួន​មា​នសុពលភាព​រហូត​ដល់​ឆ្នាំ ២០២៤។​ កីឡាករជម្រើសជាតិបារាំងU-២១ ឆ្នាំរូបនេះបានស៊ុតបញ្ចូលទីសរុបចំនួន ២២ គ្រាប់ និង បង្កើតឪកាសបញ្ចប់ទី ១១ដង ក្នុង ៥២ ប្រកួតសម្រាប់ Nice៕

 

ប្រភពព័ត៍មាន៖ Sportsmole