បរទេស៖ Newcastle United ត្រៀមចំណាយទឹកប្រាក់៥៥ លានអឺរ៉ូស្មើនិង (៤៧ លានផោន)សម្រាប់កិច្ចព្រមព្រៀងផ្ទេរយកអ្នកចាំទី Marc-Andre ter Stegen ពីក្លឹបអ្នកមានបុណ្យ Barcelona ។កីឡាករវ័យ ឆ្នាំរូបនេះបានបង្ហាញខ្លួន ២៩១ ប្រកួតឱ្យក្លឹបយក្សកាតាឡានចាប់តាំងពីផ្ទេរពីក្លឹប Borussia Monchengladbach ក្នុងឆ្នាំ ២០១៤ ហើយគាត់នៅសល់រយៈពេល ៤ ឆ្នាំទៀតដើម្បីបន្តកុងត្រារបស់គាត់នៅ Camp Nou ។

ថ្មីៗនេះមានការរំពឹងទុកជុំវិញការច់ងបានកីឡាករជម្រើសជាតិអាឡឺម៉ង់ ដែលក្នុងនោះលោកPep Guardiola ដែលធ្លាប់តែកោតសរសើរពីសមត្ថភាពរបស់Ter Stegen កន្លងមក ក៏កំពុងចាប់អារម្មណ៏ផងដែរ។ យោងប្រភពពី El Nacional បានចុះផ្សាយថា : ក្រុមសារិកាព្រៃNewcastle ដែលថ្មីៗនេះបា កាន់កាប់ដោយមូលនិធិភាគហ៊ុនធំមកពីប្រទេសអារ៉ាប៊ីសាអូឌីតកំពុងត្រៀមផ្តល់ទឹកប្រាក់ក្នុងតម្លៃខាងលើ ដើម្បីលួងលោកBarcelona ដែលកំពុងប្រឈមបញ្ហាហិរញវត្តុដើម្បីលក់អ្នកចាំទីឆ្នើមរូបនេះ។

យ៉ាងណាម៉ិញ Newcastle បច្ចុប្បន្នមានទម្រង់លេងមិនល្អនិងកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៩បាតតារាងនៃក្របខណ្ឌ Premier League អាចប្រឈម នឹងកិច្ចការដ៏លំបាកមួយក្នុងការបញ្ចុះបញ្ចូល Ter Stegenអោយ ផ្លាស់មកលេងនៅក្របខ័ណ្ឌកំពូលរបស់ប្រទេសអង់គ្លេស។ហើយរដូវកាលថ្មីនេះTer Stegen ធ្វើមិនបានល្អទេ ដោយរបូតគ្រាប់បាល់ដល់ទៅ១៥គ្រាប់ ក្នុងការបង្ហាញខ្លួន ១៣ប្រកួតសម្រាប់ Barcelona៕
