ខ្សែប្រយុទ្ធ Emile Smith Rowe របស់ក្លឹប Arsenal ត្រូវបានក្រុមជម្រើសជាតិតោកំណាចអង់គ្លេសរបស់លោកGareth Southgate ត្រូវបានកោះហៅ ជាលើកដំបូងសម្រាប់ការប្រកួតជម្រុះ World Cup២០២២ ពេលជួបអាល់បានី និង សាន់ម៉ារីណូ ។កីឡាករ២រូបរបស់ក្លឹបបិសាចក្រហមMan. Utd គឺ Marcus Rashford និង Luke Shaw រួមជាមួយ Mason Mount និង James Ward-Prowse របស់ក្រុមតោខៀវChelsea មិនត្រូវបានដាក់ឈ្មោះសម្រាប់ការប្រកួតជាលក្ខណៈអន្តរជាតិនៅចុងសប្តាហ៏នេះទេ។
គួរបញ្ជាក់ថាកីឡាករ Ward-Prowse របស់ Southampton មានជម្ងឺខណៈ Rashford នឹងផ្តោតលើការហ្វឹកហាត់បង្កើនកាយសម្បទារបស់គាត់អោយបានរឹងម៉ាំឡើងវិញបន្ទាប់ពីត្រលប់ពីជាសះស្បះ ស្បើយបញ្ហារបួសស្មា។រីឯ Mount ត្រូវបានពន្យារពេលធ្វើការប្រកួតក្រោយវះកាត់ធ្មេញ។ខ្សែការពារLuke Shaw ត្រូវសម្រាកព្យាបាលរបួសក្បាលក្រោយប៉ះទង្គិចកំលុងការប្រកួតចាញ់ក្លឹបគូប្រជែងរួមទីក្រុង Manchester City កាលពីថ្ងៃសៅរ៍សប្តាហ៏មុន ។
កីឡាករជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ឆ្នាំ Smith Rowe បច្ចុប្បន្នមានវ័យ ២១ ឆ្នាំបានបង្ហាញទម្រង់លេងល្អគួរអោយចាប់អារម្មណ៏ ក្នុងរដូវកាលនេះ និងបានរកគ្រាប់បាល់សម្រាប់ការប្រកួត Premier League បីលើកចុងក្រោយរបស់គាត់។
ប្រភព BBC Sports

