បរទេស៖ គ្រូបង្វឹកថ្មីក្លឹប Barcelona លោក Xavi មានបំណងចង់នាំយកខ្សែបម្រើ Thiago Alcantara របស់ក្លឹបហង្សក្រហម Liverpool មកកាន់ទឹកដី Camp Nou សាជាថ្មីវិញ។កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះធ្លាប់បានរីកចំរើនធំធាត់ក្នុងនាមយុវជនថ្នាលរបស់ក្លឹបនៅចន្លោះឆ្នាំ២០០៥ និង២០១៣ មុនពេលបង្ហាញខ្លួនក្នុងក្រុមឈុតធំដំបូងបានចំនួន ១០១ប្រកួត ។

បន្ទាប់មក Thiago បានចំណាយពេល ៧ ឆ្នាំផ្លាស់ទៅលេងនៅក្លឹបជើងឯកអាឡឺម៉ង់ Bayern Munich មុនពេលផ្លាស់ទៅ Liverpool ក្នុងខែកញ្ញា ឆ្នាំ ២០២០ប៉ុន្តែរូបគេនៅឡើយស្វែងរកឃើញ ទម្រង់លេងដ៏ល្អបំផុតសម្រាប់ក្រុមបាននៅឡើយទេ ។យោងតាមអ្នកកាសែតអេស្ប៉ាញ Pedro Almeida បានឱ្យដឹងថា Xavi ចង់នាំយកកីឡាករជម្រើសជាតិអេស្ប៉ាញរូបនេះត្រឡប់ទៅទឹកដី Camp Nou វិញ ដើម្បីពង្រឹងតំបន់ បម្រើរបស់ក្លឹបអោយបានល្អឡើងវិញ នៅឆ្នាំថ្មី២០២២នេះ។

Thiago ជួបបញ្ហារបួសកំភួនជើងក្រោយចាប់ផ្តើមយុទ្ធនាការរដូវកាល២០២១-២០២២ហើយ បញ្ហានេះបានដាក់កម្រិតអោយរូបគេលេងនៅលីកកំពូលអង់គ្លេស Premier Leagueបានត្រឹមតែ ៥ ដងប៉ុណ្ណោះ។ជារួមកីឡាករវ័យ ៣០ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៣៧ ដងក្រោយផ្លាស់មកកាន់ទឹកដីAnfield ដោយរកបាន១គ្រាប់បាល់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមរកបាន១គ្រាប់ទៀត៕
ប្រភពព័ត៍មាន៖ Sportsmole
