បរទេស៖ ខ្សែការពារ Benjamin Mendy របស់ក្រុមមេឃខៀវ Man City បានបន្តរងនូវបទ ចោតប្រកាន់លើការ រំលោភសេពសន្ថវៈចំនួនពីរករណីបន្ថែមទៀត។

Benjamin Mendy charged with 2 more counts of rape and now faces six  allegations | Marca

បច្ចុប្បន្នខ្សែការពារស្លាបឆ្វេង​សញ្ជាតិបារាំងរូបនេះ កំពុង​ស្ថិត​ក្នុង​មន្ទីរ​ឃុំឃាំងក្រោយរងពីបទចោតលើករណីរំលោភ​៤ដង ដែលក្នុងនោះការរំលោភបំពាន​ផ្លូវ​ភេទធ្ងន់ធ្ងរមាន ១​ករណី​។ ទោះបីជាយ៉ាងណាកាលពីថ្ងៃអង្គារម្សិលម៉ិញបុរសវ័យ ២៧ឆ្នាំរូបនេះប្រឈមមុខនឹងការចោទប្រកាន់បន្ថែមទៀត មុនពេលដំណើរការកាត់ក្តីនៅថ្ងៃទី ២៤ ខែមករា ឆ្នាំក្រោយ។

French international Benjamin Mendy accused of two more rapes

ក្រុមជើងឯករងChampion League បាន​សម្រេចព្យួរកិច្ចសន្យារបស់​Mendyនៅពេល​ដែលការចោទ​ប្រកាន់​បាន​លេចចេញ​ជារូបរាងចាប់តាំងពីការចាប់ផ្តើមរដូវកាលនេះមកម្លេះ ។Mendy ផ្ទាល់ក៏មិនបានបង្ហាញខ្លួនសម្រាប់​ក្រុម​លោកPep Guardiola នោះទេបន្ទាប់ពី បរាជ័យ ១ទល់និង0 ក្រោមស្នាដៃមាន់ខ្នាយមាស Tottenham Hotspur នៅថ្ងៃបើកឆាកនៃលីកកំពូលអង់គ្លេស ខណៈសំណុំរឿង ដែលហេតុការណ៏ចោតប្រកាន់ខាងលើនេះ​បាន​កើតឡើងនៅចន្លោះខែតុលា ឆ្នាំ ២០២០ ដល់ខែសីហា ឆ្នាំ ២០២១កន្លងទៅ៕

 

ប្រភពព័ត៍មាន៖ Sportsmole