បរទេស៖ Real Madrid ត្រៀមលក់ខ្សែបម្រើ Isco Alacon ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរនៅខែមករា២០២២ខាងមុខនេះ។កីឡាករវ័យ ២៩ ឆ្នាំរូបនេះបានបង្ហាញខ្លួន ៣៤៣ ប្រកួតឱ្យក្រុមអធិរាជសក្រោយផ្ទេរពី Malaga ក្នុងខែកក្កដា ឆ្នាំ ២០១៣មកកាន់ទឹកដីSantiago Bernabeu និងបានជួយក្រុមឈ្នះពាន La Liga ចំនួន 2 ដង Copa del Rey មួយ និងពានរង្វាន់ Champions League ចំនួន ៤ដង។
Isco បច្ចុប្បន្នមិនស្ថិតក្នុងបញ្ជីប្រើប្រាស់របស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីលោកសម្រាប់រដូវកាលនេះដោយរកបាន តែ១គ្រាប់ប៉ុណ្ណោះក្រោយបង្ហាញខ្លួនបាន ៧ ដងនិងចូលលេងបានតែ១ដងប៉ុណ្ណោះនៅក្របខណ្ឌ La Liga ចាប់តាំងពីចុងខែកញ្ញាកន្លងមក។
កុងត្រារបស់កីឡាករនៅ Bernabeu នឹងត្រូវផុតកំណត់នៅខែមិថុនាឆ្នាំក្រោយ យោងគេហទំព័រ Mundo Deportivo បានបញ្ជាក់ថា ក្លឹប Real Madridគ្រោងលក់កីឡាករអន្តរជាតិអេស្បាញរូបនេះនៅមុនពេលកិច្ចសន្យា របស់Iscoឈានដល់ទីបញ្ចប់។ប្រភពខាងលើបន្តថាៈក្រុមកាំភ្លើងធំ Arsenal ជាក្លឹបដែលចាប់អារម្មណ៍លើខ្សែបម្រើស្លាបដ៏មានបទពិសោធន៍រូបនេះ ខណៈ Real Betis និង Sevillaនៅលីកកំពូលអេស្បាញក៏មានបំណងចង់បានរូបគេទៅរួមក្រុមផងដែរ៕
ប្រភពព័ត៍មាន៖ Sportsmole