បរទេស៖ Juventus ពិចារណាលក់ខ្សែបម្រើ Federico Chiesa ក្នុងតម្លៃ ៥១ លានផោនក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករបើកដំណើរកានាពេលខាងមុខ។Chiesa គឺមានកាតព្វកិច្ចដើរតួជាអាណាព្យាបាលកីឡាករអន្តរជាតិអ៊ីតាលីរូបនេះ ស្ទើរតែទាំងស្រុង តាមរយៈកិច្ចសន្យាខ្ចីជើងរយៈពេលពីរឆ្នាំនៅទីក្រុង Turin។ ដូច្នេះ ក្រុម Juventusមានកាតព្វកិច្ចបំពេញការផ្ទេរជាអចិន្ត្រៃយ៍កីឡាករវូ័យ២៤ឆ្នាំនៅចុងបញ្ចប់នៃរដូវកាលនេះ។

ក្លឹបយក្សនៅក្របខណ្ឌ Serie A អាចចំណាយទឹកប្រាក់ ៦០ លានអឺរ៉ូស្មើនិង (៥១ លានផោន) ប្រសិនចង់បានសមាជិកជ័យលាភីEuro ២០២០រូបនេះមករួមក្រុម ប៉ុន្តែពេលនេះពួកគេបានបើកចំហរ ការលក់Chiesa ក្រោយពីត្រូវបានក្រុមChelsea បង្ហាញពីការចាប់អារម្មណ៍។គេហទំព័រអ៊ីតាលីបានចុះផ្សាយថា Calciomercatoបានចុះផ្សាយថាៈ Juventus មានឆន្ទៈក្នុងការលក់កីឡាករវ័យ ២៤ ឆ្នាំរូបនេះក្នុងតម្លៃដូចគ្នាដើម្បីរក្សាលំនឹងផ្នែកហិរញ្ញវត្តុសម្រាប់ ឆ្នាំ ២០២២ ។ ប្រភពបន្តថាៈ Juventus ចង់បាន ថវិកាពីការលក់ Chiesa ដើម្បីពង្រឹងតំបន់ផ្សេងទៀតសម្រាប់ក្រុមឡើងវិញ។

Chiesa ក្រោយចាកចេញពីFiorentina មកកាន់ទឺកដី Allianz Stadium ក្នុងលក្ខណ្ឌខ្ចីជើង រូបគេរកបានគ្រាប់បាល់១៧ គ្រាប់ និងAssist១៣ លើកក្រោយបង្ហាញខ្លួនសរុបបាន៥៩ដងគ្រប់ក្របខណ្ឌប្រកួតសម្រាប់ក្រុមលោកMaxi Allegri៕
ប្រភពព័ត៍មាន៖ Sportsmole
