បរទេស៖ Barcelona បានបង្កើនការចរចារបន្ថែមទៀតដើម្បីចុះហត្ថលេខាប្រធានក្រុម Chelseaកីឡាករ Cesar Azpilicueta មកកាន់ទឹកដី Camp Nou  នៅចុងបញ្ចប់រដូវកាលនេះ។កីឡាករវ័យ ៣២ ឆ្នាំរូបនេះបានផ្លាស់​មកកាន់​កីឡាដ្ឋាន Stamford Bridge ពីក្រុមOlympic  Marseille ក្នុងឆ្នាំ ២០១២ ហើយបច្ចុប្បន្នកិច្ចសន្យារបស់ខ្សែ​ការពារ​រូប​នេះមានសុពលភាព មិនដល់ ៧ ខែទៀតនោះទេ  ដូច្នេះក្លឹបChelsea  និងប្រឈមបាត់បង់រូបគេដោយគ្មានតម្លៃ​ខ្លួន​ក្នុងខែមិថុនា ឆ្នាំ ២០២២ខាងមុខនេះ។

Barcelona 'in advanced talks to sign Chelsea's Cesar

គេហទំព័រអេស្បាញ ​​El Nacional បានចុះផ្សាយថាៈកិច្ចពិភាក្សារវាងអ្នកតំណាងរបស់ Azpilicueta និង  Barcelona កំពុងដំណើរការទៅមុខយ៉ាងរលូនមុននឹងអាចឈាន ដល់ការយល់ព្រម នៅខែមករានេះ។គ្រូ​បង្វឹក​លោក Xavi កំពុងជំរុញឱ្យក្លឹបយក្ស Catalan ចុះហត្ថលេខាលើខ្សែការពារដែលមានបទពិសោធន៏  ដោយកំពុង​បាន​ធ្វើសំណើរផ្ទាល់ខ្លួនទៅកាន់ប្រធានក្លឹបលោក Joan Laporta ។

Barcelona In Advance Talks To Sign Cesar Azpilicueta (Full Details) -  MySportDab

ទោះជាយ៉ាងណាប្រសិនជាការមកដល់របស់ Azpilicueta និងក្លាយជាពេលវេលាទីបញ្ចប់របស់Dani Alves ដោយសារបញ្ហាហិរញ្ញវត្តុក៏ព្រោះតែកន្លងមកកីឡាករប្រេស៊ីលវ័យ ៣៨ ឆ្នាំទើបតែ ចុះហត្ថលេខាចូលរួម​ជាមួយ​ក្រុមម្តងទៀតកាលពីខែតុលាតែមិនអាចលេងបានរហូតដល់ខែមករា២០២២។ Azpilicueta បង្ហាញខ្លួនបាន ៤៤៤ លើកសម្រាប់ Chelsea នៅគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះពានរង្វាន់សរុបចំនួន ៨ហើយមាន​ពាន​ធំ​ៗ​ដូចជាៈ Premier League ចំនួនពីរ ពាន Europa Leagues ចំនួនពីរ ដែលក្នុងនោះគឺ Champions League កាល​ពីរដូវកាលមុនផងដែរ៕

 

ប្រភពព័ត៍មាន៖ Sportsmole