បរទេស៖ តំណាងខ្សែបម្រើ Gini Wijnaldum បានបង្ហើបប្រាប់ថាមានក្លឹបនៅក្របខណ្ឌ Premier League និងទ្វីបអឺរ៉ុបមួយចំនួន ប៉ុន្តែមិនបានប្រាប់ឈ្មោះថាក្រុមពួកគេទាំងនោះមានបំណងចង់ខ្ចីជើងកីឡាកររូបនេះនៅពេលទីផ្សារដោះដូរកីឡាករនិងបើកជាលើកទីពីរ នៅខែមករា២០២២ខាងមុខ។

កីឡាករអន្តរជាតិហូឡង់វ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយ Paris Saint-Germain ដោយគ្មានតម្លៃខ្លួនកាលពីរដូវក្តៅ ក្រោយពីPSGបានប្រជែងឈ្នះក្លឹប Barcelona ដើម្បីទទួលបានការហត្ថលេខាក្រោយពីកុងត្រារបស់ខ្លួនអស់សុពលភាពជាមួយក្រុមហង្សក្រហម Liverpool ។

PSG បានផ្តល់តម្លៃខ្លួននឿយហត់ដល់រូបគេនូវទឹកប្រាក់ប្រមាណច្រើនជាង ៣00,000 ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែពេលវេលាលេងរបស់ខ្សែបម្រើរូបនេះមានកម្រិតមិនសូវបានជាប់ជម្រើស១១នាកដំបូងនោះទេ ពោលគឺចូលលេងលេងបានតែ៨ដងប៉ុណ្ណោះ ក្រោមការដឹកនាំរបស់គ្រូបង្វឹកអាហ្សង់ទីនលោក Mauricio Pochettino នៅរដូវកាលនេះ៕
ប្រភពព័ត៍មាន៖ 90min
