បរទេស៖ លោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ជឿជាក់ថា លោកទទួលបានការគាំទ្រដោយសំឡេងភាគច្រើន ចំពោះគម្រោងរៀបចំព្រឹត្តិការណ៍ World Cup រយៈពេល២ឆ្នាំម្តង ក្រោយពីប្រធានដឹកនាំកីឡាបាល់ទាត់ជាតិនានា ត្រូវបានបញ្ជាក់ប្រាប់ថា ការផ្លាស់ប្តូរនេះ នឹងបង្កើតប្រាក់ចំណូលបន្ថែមចំនួន៤,៤ពាន់លានដុល្លារអាមេរិក សម្រាប់ FIFA។
FIFA បានរៀបចំកិច្ចប្រជុំសកលមួយជាមួយនឹងថ្នាក់ដឹកនាំមកពីសហព័ន្ធកីឡាបាល់ទាត់ជាតិនានា ដើម្បីពិភាក្សាពីសំណើរបស់ខ្លួន ចំពោះការបង្កើនចន្លោះឆ្នាំនៃការប្រកួត World Cup ពី៤ឆ្នាំ ទៅ២ឆ្នាំវិញ។ ទិន្នន័យហិរញ្ញវត្ថុនេះ ចូលរួមផ្នែកក្នុងការសិក្សាពីលទ្ធភាពជាទូទៅ ដែល FIFA បានធ្វើបទបង្ហាញជាសង្ខេបកាលពីថ្ងៃចន្ទ ស្របពេលដែលរបាយការណ៍ទាំងស្រុងដែលមាន៧០០ទំព័រ នឹងត្រូវបោះពុម្ពផ្សាយ។ ការរកឃើញប្រកបដោយសុទិដ្ឋិនិយមនានា ត្រូវបានចាត់ទុកថា មានភាពផ្ទុយគ្នាស្រឡះទៅនឹងការវិភាគនានា តាមរយៈក្រុមអ្នករិះគន់នានា ទាក់ទងនឹងសំណើនេះ។
ជាមួយគ្នានេះ ក៏មានការប្រឆាំងពិក្លិបនៅអឺរ៉ុប ក្របខ័ណ្ឌលីកកំពូលៗ និងអង្គភាពគ្រប់គ្រងកីឡាបាល់ទាត់អឺរ៉ុប UEFA ផងដែរ ស្របពេលដែលប្រធានអង្គភាពនេះគឺលោក Aleksander Ceferin បានគំរាមធ្វើពហិការ ចំពោះយុទ្ធនាការដែលបន្ថែមណាមួយ៕
ប្រភពព័ត៌មាន៖ Channel News Asia