បរទេស៖ ខ្សែបម្រើ Sergej Milinkovic-Savic បានច្រានចោល ពាក្យចចាមអារ៉ាមដែលបានលើកឡើងថារូបគេ បានបើក ចំហរឪកាសផ្ទេរចេញពីក្លឹប Lazio។

កាលពីដើមសប្តាហ៍នេះ មានការលើកឡើងថា កីឡាករអន្តរជាតិ ស៊ែប៊ី បច្ចុប្បន្នបានបន្តអាជីព ៦ ឆ្នាំកន្លះនិងត្រៀមចាកចេញពីកីឡដ្ឋាន Stadio Olimpico នៅពេលបញ្ចប់រដូវកាល នេះ។ ព្រមជាមួយគ្នានេះមានការលើកឡើងថាកីឡាករវ័យវ័យ ២៦ ឆ្នាំរូបនេះមិនមានគំនិតចុះសម្រុង ជាមួយ គ្រូ បង្វឹក Maurizio Sarri ជាមួយក្តីរំពឹងទុកថា Man. Utd អាចជាគោលដៅបន្ទាប់ ។

Milinkovic-Savic បានបញ្ចញមតិទាក់ទងចំនុចនេះនៅលើបណ្តាញInstagram និយាយថា: ខ្ញុំឃើញពាក្យ ចចាមអារ៉ាមជាច្រើនអំពីខ្ញុំ ប៉ុន្តែខ្ញុំមិនខ្វល់ទេ ព្រោះខ្ញុំគ្រាន់តែចង់ធ្វើគ្រប់យ៉ាងដើម្បីជួយ Lazio ឈ្នះ។ ជាការឆ្លើយតបផងដែរអ្នកចាត់ការសញ្ជាតិអ៊ីតាលីលោក Sarri ក៏បានបញ្ចេញមតិលើកឡើងថាៈសុទ្ធសឹងតែជាព័ត៌មានក្លែងក្លាយ ក្រោយពីមានការលើកឡើងថាខ្ញុំទើបតែមានជម្លោះជាមួយ Luis Alberto កាលពីបួនខែមុន និង បន្តជម្លោះជាមួយ Milinkovic-Savic ។ខ្ញុំមិនយល់ឃើញដូច្នេះទេព្រោះMilinkovic-Savic នៅមានកុងត្រាពីរឆ្នាំកន្លះទៀតទៀតជាមួយ Lazio៕
ប្រភពព័ត៍មាន៖ Sportsmole
