បរទេស៖​ ក្លឹបបិសាចក្រហម Man. Utd បានដាក់បញ្ចូលអ្នកចាំទីEmiliano Martinez នៅក្នុងបញ្ជីគោលដៅផ្ទេររបស់ពួកគេ។​កីឡាករអន្តរជាតិអាហ្សង់ទីនវ័យ២៩ឆ្នាំរូបនេះនៅតែបង្ហាញទម្រង់លេងបានល្អ ក្រោយចាកចេញពីArsenal មកចូល​រួម ជាមួយAston Villa នៅខែកញ្ញាឆ្នាំ២០២០ ក្នុងតម្លៃខ្លួន ១៦ លានផោនបន្ទាប់ពីធ្វើបានCleansheet១៥ដង ក្នុងការ​បង្ហាញ​ខ្លួន៣៨ ប្រកួតនៅក្របខណ្ឌ  Premier League រដូវកាលមុន។

Aston Villa sign Martinez from Arsenal

យោងគេហទំព័រ Daily Star បានចុះផ្សាយថាៈក្រុមជើងឯកអង់គ្លេស២០សម័យបានតាមដានពីស្ថានភាពរបស់ Martinez ជាច្រើនដង  និងបានចាត់ទុករូបគេជាបេក្ខភាពដើម្បីយកមកជំនួសអ្នកចាំទីដៃទីមួយ David de Gea ប្រសិនកីឡាករ អន្តរ​ជាតិ​អេស្ប៉ាញរូបនេះសម្រេចចិត្តចាកចេញពីទឹកដីOld Trafford បើទោះបីជាកិច្ចសន្យារបស់ខ្លួននឹងផុត​កំណត់​នៅ​ឆ្នាំ២០២៣ក៏ដោយ។

Emi Martínez was rewarded for a superb maiden campaign as he was voted Aston  Villa 2020/21 Supporters' Player of the Season | AVFC

ក្រៅពីកីឡាករខាងលើនេះ Illan Meslier របស់ Leeds United គឺជាជម្រើសម្នាក់បន្ថែមទៀត  ប៉ុន្តែ Martinez កីឡាករ​ដែលបានជួយអាហ្សង់ទីនឈ្នះពានCopa America ២០២១ មានតម្លៃខ្លួន៥០លានផោនគឺជាជម្រើសសំខាន់ជាង ។​សម្រាប់Martinez បច្ចុប្បន្នមានកិច្ចសន្យាជាមួយAston Villa រហូតដល់ឆ្នាំ 2024 និងបានរក្សាClean Sheet ចំនួន ៥ ដង​ក្នុង​ការប្រកួតនៅPremier League ១៦ដងសម្រាប់រដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole