បរទេស៖ Clement Lenglet និង Dani Alves បានធ្វើតេស្តវិជ្ជមានមេរោគកូវីត-១៩ខណៈការរីករាលដាលមេរោគបម្លែងថ្មី Omicron បានឆ្លងរីករាលដាលខ្ពស់ពិសេសនៅលីកកំពូលអង់គ្លេសហើយធ្វើអោយកាលវិភាគប្រកួតបាល់ទាត់ត្រូវបង្ខំចិត្តលើកពេល ខណៈដែលលីគកំពូលអេស្បាញ បច្ចុប្បន្នកំពុងរីករាយនឹងការសម្រាករដូវរងារបស់ពួកគេក៏ដោយ។

Barcelona គ្រោងនឹងត្រលប់មកប្រកួតទល់នឹង Mallorca នៅថ្ងៃអាទិត្យនេះ ប៉ុន្តែ Lenglet និង Alves នឹងមិនមិនមានឈ្មោះនោះទេ ។ទោះយ៉ាងណាកីឡាករទាំងពីរមាន សុខភាពល្អ ហើយកំពុងត្រូវបានដាក់អោយនៅដាច់ដោយឡែកនៅផ្ទះយោងការប្រកាសរបស់ក្លឹបជាផ្លូវការណ៏នៅថ្ងៃអង្គារនេះ។

កីឡាករអន្តរជាតិបារំាងLenglet ទើបតែចាប់ផ្តើមការប្រកួតនៅ La Ligaបាន ៤ ដងប៉ុណ្ណោះសម្រាប់ក្រុមរបស់ Xavi ខណៈខ្សែការពារកណ្តាលរូបនេះកំពុង ផ្សារភ្ជាប់ការផ្លាស់ទៅ Arsenal និង Tottenham Hotspur ក្នុងខែមករា។ ទន្ទឹមនឹងនោះខ្សែការពារ ជើង ចាស់សញ្ជាតិប្រេស៊ីល Alvesនៅតែមិនអាចបង្ហាញខ្លួនសម្រាប់ក្លឹបនៅចុងសប្តាហ៍នេះបាន ក្រោយពីធ្លាប់ឈ្នះពាន២៣ ក្នុងអំឡុងពេលប្រកបអាជីពនៅទឹកដី Camp Nou ដោយរកបាន២១ គ្រាប់និង ១០១ assists ពីការបង្ហាញខ្លួន ៣៩១ប្រកួតនៅចន្លោះឆ្នាំ ២០០៨ដល់ ២០១៦៕
