Steven Gerrard បានប្រមើលឃើញអនាគតដ៏វែងឆ្វាយសម្រាប់កីឡាករ Axel Tuanzebe ។ខណៈកីឡាករដែលក្រុមAston Villa រូបនេះបានខ្ចីជើងពីក្រុមបិសាចក្រហម Man United បង្ហាញខ្លួនបាន៦ ដង និងចូលលេងជាកីឡាករបម្រុងបាន ៣លើកនៅ ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ក្រោយពីអ្នកចាត់ការទូទៅលោក Steven Gerrard បានចូលមកដឹកនាំក្លឹបក្នុងខែវិច្ឆិកា។ នៅដើមសប្តាហ៍នេះ មានប្រភពបានលើកឡើងថាNapoli មានបំណងចង់ផ្ទេរយកខ្សែការពារអង់គ្លេសរូបនេះក្នុងខែមករា និងបានកំពុងចរចារជាមួយក្លឹបMan.Utdដែលជាអាណាព្យាបាល។
ក្រោយទទួលបានការចាប់អារម្មណ៏នេះGerrardទទួលស្គាល់ថាកីឡាករវ័យ ២៤ ឆ្នាំអាចផ្លាស់ទៅលេងនៅលីកកំពូលអ៊ីតាលីប៉ុន្តែរូបលោកផ្ទាល់ចង់រក្សាទុកTuanzebe អោយបន្តលេងនៅទឹកដី Villa Park ច្រើនរដូវកាលបន្តទៀត។
គេហទំព័រSky Sports News បានដកស្រង់សម្តីអ្នកចាត់ការទូទៅរូបនេះថាៈ វាគឺនៅក្នុងការសម្រេចចិត្តរបស់Axel និង Man. Utd ។ យើងចង់បាន និង រក្សាទុកគាត់នៅទីនេះ យើងគ្រាន់តែមិនគ្រាន់តែមើលឃើញថាវាគាត់និងលេងក្នុងលក្ខណ្ឌខ្ចីជើងរហូតបញ្ចប់រដូវកាលនេះរឺយ៉ាងណាទេ។ Tuanzebe បច្ចុប្បន្នកំពុងស្ថិតក្នុងបញ្ជីឈុតធំជម្រើស១១នាក់ដំបូងសម្រាប់ការប្រកួតជាមួយ Brentford នៅថ្ងៃអាទិត្យក្រោយពី Tyrone Mings ត្រូវរងបម្រាមព្យួរ។

