Virgil Van Dijk បានសារភាពថាពានរង្វាន់ Premier League រដូវកាលនេះគឺ Man. City ជាក្រុមដែលមានឱកាសឈ្នះពាន បន្ទាប់ពីហង្សក្រហមLiverpool បានបន្តបន្ថយគម្លាតក្រោយរកបានតែ១ពិន្ទុពេលប្រកួតស្មើជាមួយម្ចាស់ផ្ទះChelseaកាលពីថ្ងៃអាទិត្យ។ក្រុមការពារតំណែងជើងឯកបានធ្វើដំណើរទៅសួរសុខទុក្ខគូប្រជែងនាកីឡដ្ឋាន Stamford Bridge ដោយគ្មានអ្នកចាត់ការសញ្ជាតិអាឡឺម៉ង់Jurgen Klopp បន្ទាប់ពីធ្វើតេស្ត៏វិជ្ជមានខណៈលោក Pepijn Lijnders បានដឹកនាំក្លឹបបណ្តោះអាសន្នក្នុងលទ្ធផលស្មើគ្នា២ទល់និង២ ។

លទ្ធផលនោះបានធ្វើឱ្យ Liverpool ឈរនៅលេខរៀងទី៣ ដោយតាមពីក្រោយក្រុមតោខៀវមួយពិន្ទុ និងតាមពីក្រោយក្រុមកំពូលតារាង Man City ១១ពិន្ទុ បើទោះជា Liverpool មានមួយប្រកួតក្នុងដៃលើក្រុមលោក Pep Guardiolaយ៉ាងណាក៏ដោយ។

Van Dijk បានប្រាប់ Sky Sports News ក្រោយបញ្ចប់ការប្រកួតថា: វាគឺជាការប្រកួតដ៏ល្អមួយប៉ុន្តែពួកយើងមកទីនេះដើម្បីបានបីពិន្ទុ តែវាមិនសមបំណងនោះទេ។ខ្ញុំមានអារម្មណ៍ថា យើងស្ថិតក្រោមសម្ពាធ ទោះបីជាខ្ញុំមានអារម្មណ៍ថាយើងអាចរកជ័យជំនះក្នុងលទ្ធផល៣ទល់និង២ ប៉ុន្តែវាមិនបានកើតឡើងទេ។ ហើយការពិតវាជាគម្លាតឃ្លាតឆ្វាយបើទោះបីជាយើងមានការខិតខំប្រឹងប្រែង រី ឯ Chelsea ក៏ដូចគ្នា ប៉ុន្តែខ្ញុំយល់វាពិតជាពិបាក ព្រោះយើងហាក់បីដូចជារបូតតំណែងជើងឯកទៅពួកគេ(Man.City)រួចទៅហើយ ។

ការប្រកួតបន្ទាLiverpool ប៉ះ Arsenal ក្នុងជើងទីមួយនៃការប្រកួត League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍ មុនពេលទទួលភ្ញៀវ Shrewsbury Town ក្នុង FA Cup នៅថ្ងៃអាទិត្យ។