បរទេស៖ ក្រុមសារិកាព្រៃ Newcastle បានយល់ព្រមលើតម្លៃខ្លួន ១២ លានផោនបូករួមនិងផលប្រយោជន៏មួយចំនួនទៀតជុំវិញការផ្ទេរយក ខ្សែការពារ Kieran Trippier ពីក្រុម AT Madrid។
កីឡាករអន្តរជាតិអង់គ្លេសវ័យ៣១ ឆ្នាំរូបនេះនឹងក្លាយជាសមាជិកដំបូងរបស់ក្រុមដែលមានមូលដ្ឋានៅភាគខាងជើង ក្រោមការដឹកនាំរបស់ម្ចាស់ក្លឹបថ្មីគឺមូលនិធិមហាសេដ្ឋីអារ៉ាប៊ីសាអូឌីតរបស់ពួកគេ ហើយជាលើកដំបូងសម្រាប់អ្នកចាត់ការ Eddie Howe ក្រោយចូលកាន់តំណែងកាលពីខែវិច្ឆិកា។

Trippier ដែលបានផ្លាស់ពី Tottenham ចូលរួមជាមួយ Atletico ក្នុងឆ្នាំ ២០១៩ ក្នុងតម្លៃ ២០លានផោន នឹងត្រៀមពិនិត្យសុខភាពនៅថ្ងៃពុធនេះនិងត្រៀមជួបជុំជាមួយគ្រូបង្វឹកលោក Howe ដែលធ្លាប់រួមរស់ជាមួយគ្នាកន្លងមកនៅ Burnley ។
![]()
Trippier បង្ហាញខ្លួនបាន ៨៣ ប្រកួតនិងបានជួយ AT Madrid ឈ្នះពាន La Liga កាលពីរដូវកាលមុន។គាត់ក៏ជាសមាជិក នៃក្រុមតោកំណាចអង់គ្លេសដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រព្រឹត្តការណ៏ Euro ២០២០ កាលពីឆ្នាំមុន ។ ទោះយ៉ាងណាបច្ចុប្បន្ននេះ Newcastle គឺជាក្រុមបាតតារាងលេខរៀងទីពីរនៃក្របខណ្ឌ Premier Leaguក្រោយស្គាល់រស ជាតិជ័យជំនះតែ១លើកគ់តនៅរដូវកាលនេះ។ពួកគេក៏ត្រៀមប្រកួតនៅថ្ងៃសៅរ៍ដោយស្វាគមន៏ក្រុម Cambridge United ក្នុងការប្រកួត FA Cup ជុំទី៣ មុនពេលទទួលភ្ញៀវ Watford នៅលីកកំពូលអង់គ្លេសនៅថ្ងៃទី ១៥ មករា២០២២៕
ប្រភពព័ត៍មាន៖ BBC
