បរទេស៖ ក្លិប Newcastle កំពុងតែត្រៀមខ្លួនរួចរាល់ដើម្បីធ្វើឲ្យ Chris Wood ក្លាយជាកីឡាករចំណូលថ្មីទី២របស់ខ្លួន ខណៈដសែលខ្សែប្រយុទ្ធរូបនេះ នឹងត្រូវទទួលការត្រួពិនិត្យសុខភាព ក្រោយពីក្លិបបានយល់ព្រមបង់ប្រាក់រំលាយកិច្ចសន្យារបស់គេជាមួយនឹងក្លិប Burnley ចំនួន២០លានផោន (ស្មើនឹង២៧,២៧លានដុល្លារអាមេរិក)។
ខ្សែប្រយុទ្ធកណ្តាលរូបនេះ បានក្លាយជាបេក្ខភាពឈានមុខគេសម្រាប់លោក Eddie Howe ក្រោយពីកីឡាករបានរងរបួសកំភួនជើង ហើយ Wood ដែលកិច្ចសន្យារបស់គេជាមួយនឹងក្លិប Burnley បន្តរហូតដល់ឆ្នាំ២០២៣នោះ មានបទពិសោធគ្រប់គ្រាន់់ក្នុងក្របខ័ណ្ឌ Premier League ហើយក៏ជាធ្លាប់ស្ថិតក្នុងដំណាក់កាលនៃការប្រជែងគេចឲ្យផុតពីតំបន់កាត់ចោលផងដែរ។ Wood បានស៊ុតបាល់បញ្ចូលទី៣គ្រាប់ក្នុងការបង្ហាញខ្លួន១៨លើកក្នុងក្របខ័ណ្ឌលីក នៅរដូវកាលនេះ ដែលជាចំនួនតិចជាងកម្រិតមធ្យមរបស់គេកាលពីមុន ដោយរូបគេធ្លាប់រកបាន១គ្រាប់ រៀងរាល់៣ប្រកួត។
ប្រសិនបើអ្វីៗដំណើរការតាមផែនការ កីឡាករវ័យ៣០ឆ្នាំរូបនេះ ដែលបានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរួចជាស្រេច នឹងបង្ហាញខ្លួនជាលើកដំបូងរបស់គេពេលទទួលក្រុម Watford លើ ទឹកដីខ្លួនឯងនៅថ្ងៃសៅរ៍ សប្តាហ៍នេះ៕
ប្រភពព័ត៌មាន៖ The Guardian


