បរទេស៖ Barcelona មានបំណងចង់បានកីឡាករអន្តរជាតិប្រេស៊ីល Oscar ដើម្បីជំនួស Philippe Coutinho ដែលបានចាកចេញ ទៅកាន់ទឹកដី Villa Park ក្នុងលក្ខណ្ឌខ្ចីជើងសម្រាប់ពេលវេលាដែលនៅសល់នៃរដូវកាលនេះ។ Coutinho វ័យ ២៩ ឆ្នាំ បាន សម្រេចវិលត្រលប់ទៅកាន់ក្របខណ្ឌ  Premier League ជាមួយក្លឹប Aston Villa លើកិច្ច​ព្រមព្រៀងខ្ចីជើងរយៈពេល ៦ ខែដំបូងក្រោមការដឹកនាំរបស់អតីតមិត្តរួមក្រុមគឺលោក Steven Gerrard ដោយមានជម្រើស ទិញផ្តាច់កុង​ត្រា​ប្រមាណ​៤០ លានអឺរ៉ូ ដើម្បីទិញផ្តាច់នៅរដូវក្តៅខាងមុខនេះ។

Barcelona aim to hire Oscar, ex-Chelsea and Internacional | spanish football

បច្ចុប្បន្នគ្រូបង្វឹក Barcelona លោក Xavi Hernandez  និងប្រធានក្លឹបលោក Joan Laporta កំពុងស្វែងរកខ្សែបម្រើ​ដែល​មានការច្នៃប្រឌិតថ្មីបន្ថែមទៀត មុនពេលទីផ្សារដោះដូរកីឡាករនៅខែមករាត្រូវបិទ។យោងអ្នកកាសែត TNT Sports Brazil លោក Marcelo Bechler បានឲ្យដឹងថា Barcelona បានធ្វើការទាក់ទងក្លឹប Shanghai Port ដើម្បីចរចារផ្ទេរយក​Oscarដើម្បី ផ្ទេរយកកីឡាកវ័យ៣០ ឆ្នាំរូបនេះ ប៉ុន្តែនិងអាចមានជួបឧបសគ្គដោយសារស្ថានភាព​ហិរញ្ញវត្ថុ​របស់ក្លឹប។

Transfer Rumours 11/01: Barcelona approach Oscar, Arsenal told Vlahovic  price

ដូច្នេះOscar ​នឹងអាចផ្លាស់​មកកាន់ទឹកដី Camp Nou បានលុះត្រាតែអតីតខ្សែបម្រើChelsea រូបនេះត្រូវ​កាត់បន្ថយ​ប្រាក់​ឈ្នួល​ជា​រឿងសំខាន់ក្រោយពីកីឡាករដែលធ្លាប់លេងអោយក្រុមសាំបាប្រេស៊ីល ៤៨ដង បានផ្ទេរទៅលេងនៅលីកកំពូលចិ​នក្នុង​តម្លៃ​​ប្រមាណ ៦០ លានផោនកាលពីឆ្នាំ២០១៧ ។Oscar បច្ចុប្បន្នមានកិច្ចសន្យាជាមួយក្លឹបរហូតដល់ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រោយ​​បង្ហាញខ្លួនបាន១៧០ ប្រកួតឱ្យ Shanghai Port និង ស៊ុតបញ្ចូលទីបាន ៥០ គ្រាប់៕

 

ប្រភពព័ត៍មាន៖ Sportsmole