បរទេស៖ Lucas Digne បានចូលរួមជាមួយក្លឹប Aston Villa ពី Everton ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃខ្លួនរហូតដល់ទៅ ២៥ លានផោន។ ខ្សែការពារស្លាបឆ្វេងសញ្ជាតិបារាំងវ័យ ២៨ ឆ្នាំរូបនេះមិនស្ថិតនៅក្នុងជម្រើសប្រើប្រាស់ទៀតទាត់សម្រាប់ Everton ក្នុងរដូវកាលនេះក្រោមការដឹកនាំរបស់អ្នកចាត់ការសញ្ជាតិអេស្បាញលោក Rafael Benitez និងបានលើកឡើង កាលពីសប្តាហ៍មុនថា Digne បានស្នើសុំចាកចេញពីកីឡាដ្ឋានGoodision Park។
:focal(1173x570:1175x568)/origin-imgresizer.eurosport.com/2022/01/13/3286260-67223468-2560-1440.jpg)
Digne ដែលបានចុះកុងត្រាលេងរយៈពេល ៤ ឆ្នាំកន្លះបានលើកឡើងថា ខ្លួនមិនបានរំពឺងទុកថាអវសាន្តនៃពេលវេលា ជាមួយ Everton នឹងត្រូវបញ្ចប់តាមវិធីនេះទេ។ Digneបន្តថាៈ រូបគេសម្រេចចិត្តចូលរួមជាមួយAston Villa ដោយសារតែ Gerrard គឺជាជាកត្តាចម្បង។ ដែលនាំអោយរូបគេសម្រេចចិត្តផ្លាស់មកទឹកដី Villa Park ។

Everton បានទិញ Digne ពី Barcelona នៅរដូវក្តៅឆ្នាំ២០១៨ក្នុងតម្លៃ ១៨ លានផោនក្រោមការដឹកនាំរបស់អតីតអ្នកចាត់ការ Marco Silva ដោយបង្ហាញខ្លួន ១២៧ដងនិង ស៊ុតបញ្ចូលទីបាន ៦ គ្រាប់។សម្រាប់រដូវកាលនេះDigne ចូលលេងបាន១៥ប្រកួត ប៉ុន្តែមិនបានលេងសោះចាប់តាំងពីថ្ងៃទី ១ ខែធ្នូឆ្នាំមុនមកម្លេះ៕
ប្រភពព័ត៍មាន៖ BBC
