បរទេស៖ ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski របស់ក្លិប Bayern Munich បានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំ២០២១ របស់ FIFA ស្របពេលខ្សែបម្រើអន្តរជាតិអេស្ប៉ាញ Alexia Putellas របស់ក្លិប Barcelona បានឈ្នះពានកីឡាការិនីឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ក្នុងកម្មវិធីប្រគល់រង្វាន់កាលពីថ្ងៃចន្ទ។
តារាឆ្នើម Lewandowski បានឈ្នះពានរង្វាន់នេះក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នា ក្រោយពីជួបរដូវកាលដ៏ជោគជ័យមួយ ខណៈដែលរូបគេបានបំបែកកំណត់ត្រានៃការរកបានគ្រាប់បាល់សរុប៤០គ្រាប់របស់ Gerd Mueller វ័យ៤៩ឆ្នាំ ត្រឹមតែ១រដូវកាលនៃក្របខ័ណ្ឌ Bundesliga។ Putellas វ័យ២៧ឆ្នាំ គឺជាកីឡាការិនីស្នូលរបស់ក្រុមនាទីនៃក្លិប Barcelona ដែលបានឈ្នះពានក្របខ័ណ្ឌលីកអេស្ប៉ាញ និងក្របខ័ណ្ឌ UEFA Champions League។
ស្របពេលជាមួយគ្នានេះ Chelsea បានឈ្នះពាននរង្វាន់គ្រូបង្វឹកឆ្នើមទាំង២ពាន ស្របពេលដែលលោក Thomas Tuchel ឈ្នះពានគ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផ្នែកបុរស ហើយអ្នកស្រី Emma Hayes បានឈ្នះពានគ្រូបង្វឹកឆ្នើមផ្នែកនារី។ លោក Tuchel បានដឹកនាំឲ្យ Chelsea ឈ្នះពាន Champions League ក្រោយពីបានចូលកាន់តំណែងកាលពីខែមករា ស្របពេលដែលអ្នកស្រី Hayes បានជួយឲ្យក្រុមនាទីរបស់អ្នកស្រីឈ្នះពាន Super League, FA Cup និង League Cup ក្នុងប្រទេសអង់គ្លេស៕
ប្រភពព័ត៌មាន៖ Channel News Asia


