បរទេស៖ Aston Villa បានប្រកាសជាផ្លូវការណ៏ពីការចុះហត្ថលេខាអ្នកចាំទី Robin Olsen ពីក្រុម Roma ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែ។

កីឡាករក្រុមជម្រើសជាតិស៊ុយអែតបានចំណាយពេលពាក់កណ្តាលរដូវកាលដំបូង២០២១-២០២២នៅក្លឹប Sheffield United ដោយបង្ហាញខ្លួនបាន១១ដង នៅក្របខ័ណ្ឌលីគលំដាប់ទីពីរអង់គ្លេស Championship និងបង្ហាញខ្លយនចុងក្រោយនៅថ្ងៃទី ខែវិច្ឆិកាឆ្នាំមុន មុននិងត្រូវក្លឹបរហស្សនាមដាវពីរអនុញ្ញាតិអោយរូបគេវិលត្រលប់ទៅ Roma វិញ។

Aston Villa ដែលកំពុងដឹកនាំដោយវីរៈបុរស Liverpool លោក Steven Gerrard មានបំណងចង់ដោយនាំយកកីឡាករជើងចាស់វ័យ ៣២ឆ្នាំរូបនេះដើម្បីធ្វើជាការប្រកួតប្រជែងជាមួយអ្នកចាំទីដៃទី១សញ្ជាតិអាហ្សង់ទីនគឺកីឡាករ Emiliano Martinez ខណៈក្លឹបដែលកំពុង Premier League មិនបានបញ្ជាក់ថា ជាកិច្ចព្រមព្រៀងខ្ចីជើងរយៈពេលវែងរឺធ្វើការផ្ទេរជាអចិន្ត្រៃយ៍នៅរដូវក្តៅខាង មុខរឺយ៉ាងណានោះទេ។សម្រាប់Olsen មិនមែនជារឿងចម្លែកនោះទេសម្រាប់ការបង្ហាញខ្លួននៅលីកកំពូលអង់គ្លេសក្រោយពីរូបគេធ្លាប់បង្ហាញខ្លួនចូលលេងបាន ប្រាំពីរប្រកួតកន្លងទៅសម្រាប់ Everton ក្នុងអំឡុងយុទ្ធនាការរដូវកាលមុន៕
ប្រភពព័ត៍មាន៖ Sportsmole
