បរទេស៖ អ្នកចាត់ការទូទៅក្រុមកាំភ្លើងធំ Arsenal លោក Mikel Arteta បានបង្ហើបប្រាប់ថាខ្សែការពារ Takehiro Tomiyasu នឹងអវត្តមាន​រយៈពេលយ៉ាងហោចណាស់ពីពីរទៅបីសប្តាហ៍ ជាមួយនឹងបញ្ហារបួសកំភួនជើង។

Mikel Arteta confirms Takehiro Tomiyasu will be out for

​កីឡាករអន្តរជាតិជប៉ុនរូបនេះ​បាន​​ជួបបញ្ហាតាំងពីដើមឆ្នាំ២០២២មកម្ល៉េះ ប៉ុន្តែកាយសម្បទារបស់គេគឺគ្រប់គ្រាន់ក្នុងការលេងទល់នឹង Liverpool ក្នុង​ពានរង្វាន់ EFL Cup នៅពាក់កណ្តាលសប្តាហ៍ទី៣ក្នុងខែមករា។ ទោះជាយ៉ាងណាក៏ដោយ របួសរបស់ Tomiyasu បានរើឡើងវិញ ម្តងទៀត មុនពេលប្រកួតស្មើ 0-0 ជាមួយក្រុម Burnley កាលពីថ្ងៃអាទិត្យ ហើយក៏បង្ខំឱ្យរូបគេ ដកខ្លួនចេញពីកាតព្វកិច្ចអន្តរជាតិ នាពេលខាងមុខផងដែរ។

Takehiro Tomiyasu gets first assist for Arsenal in win over Newcastle | The  Japan Times

Arsenal នឹងត្រូវប្រកួត​ជាមួយ Wolverhampton Wanderers នៅថ្ងៃទី ១០ ខែកុម្ភៈ បន្ទាប់ពីសម្រាកអន្តរជាតិ ខណៈ Granit Xhaka និង Thomas Partey នឹងត្រលប់មកវិញពីការព្យួរ។Tomiyasu បានបង្ហាញខ្លួនយ៉ាងទៀងទាត់ក្រោយផ្លាស់ពីBologna និង​បង្ហាញ​ខ្លួនបាន១៦ប្រកួតនៅ Premier League ក្នុងរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole