បរទេស៖ តារាឆ្នើម​អន្តរ​ជាតិ​អាល្លឺ​ម៉ង់ Joshua Kimmich បាន​បង្ហាញ​ថ្វី​ជើង​ក្នុង​ពេល​វិល​ទៅ​ចូល​លេងក្នុង​តំបន់​បម្រើ​សម្រាប់​ក្រុម Bayern Munich ក្រោយពី​​អវត្តមាន​ដោយសារ​តែ​បញ្ហា​កូវីដ ១៩ បន្ទាប់​មក លេង​ក្នុង​តំបន់​មិន​មែន​ជា​តួនាទី​របស់គេ នៅពេល​ដែល​វីរុស បានវាយ​ប្រហារ​ក្រុម​ដែល​កំពុង​នាំមុខ​លើ​តារាងក្រប​ខ័ណ្ឌ Bundesliga មួយនេះ​។

Kimmich បាន​បង្ហាញពី​ទម្រង់លេង​យ៉ាងល្អ កាលពីថ្ងៃ​អាទិត្យ ក្នុង​ពេល​វិល​ទៅលេង​ក្នុង​តំបន់​បម្រើ​វិញ ក្នុងពេលក្រុម​ខ្លួន​បានយកឈ្នះ​លើ​ក្រុម​ Hertha Berlin ក្នុងលទ្ធផល ៤-១ ក្រោយពី​បាន​លេង​ការ​ប្រកួត​លីក​កាលពី​២លើក​មុន ក្នុង​តំបន់​ខ្សែ​ការ​ពារ​ស្លាប​ស្តាំ​។ រូប​គេ​ត្រូវ​តែ​វិល​ទៅកាន់​តំបន់​​ចាស់​របស់​ខ្លួន​វិញ ក្នុង​តំបន់​ការ​ពារ​ នៅពេល​ដែល Bayern បាន​អវត្តមាន​កីឡាករ​រហូត​ដល់​ទៅ​៩នាក់ ដោយ​សារ​តែឆ្លង​​កូវីដ នៅមុន​ពេល​ពួកគេ​ចាញ់​ក្រុម Moenchengladbach ក្នុងលទ្ធផល ២-១ កាលពី​ដើម​ខែ​មករា​។

ក្រោយពីលេង​ការ​ប្រកួត​ជាលើក​ដំបូង​របស់គេក្នុង​តំបន់​បម្រើ​ បើ​គិត​ចាប់តាំងពី​ដើម​ខែវិច្ឆិកា Kimmich បាន​និយាយ​ទាំង​ញញឹម​ថា៖ «វាជា​រឿងដ៏រីក​រាយ​ក្នុងការ​វិល​ទៅ​វិញ»៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia