បរទេស៖ ក្លិប Aston Villa បានចុះហត្ថលេខាជាមួយនឹងខ្សែការពារ Calum Chambers ពីក្លិប Arsenal។ កីឡាករវ័យ២៧ឆ្នាំរូបនេះ ដែលលេងក្នុងតំបន់ការពារកណ្តាល ឬស្លាបស្តាំ គឺជាកីឡាករចំណូលថ្មីទី៤ បើគិតចាប់តាំងពីលោក Steven Gerrard បានចូលកាន់តំណែងជាអ្នកចាត់កាទូទៅ ខណៈដែលរូបគេនឹងត្រូវចូលរួមជាមួយនឹង Philippe Coutinho ខ្សែការពារស្លាបឆ្វេង Lucas Digne និងអ្នកចាំទី Robin Olsen។
Chambers ដែលបានចុះហត្ថលេខា៣ឆ្នាំកន្លះ បានបង្ហាញខ្លួនត្រឹមតែ៥លើកគត់នៅរដូវកាលនេះ ខណៈដែលការបង្ហាញខ្លួន៣លើកក្នុងចំណោមនោះ បានកើតឡើងក្នុងពាន Carabao Cup និងក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីចុងខែសីហា។ អតីតកីឡាកររបស់ក្លិប Southampton រូបនេះ បាននៅជាមួយនឹងក្លិប Arsenal តាំងពីឆ្នាំ២០១៤ និងកិច្ចសន្យារបស់គេនឹងផុតកំណត់នៅរដូវក្តៅនេះ។ ក្លិប Arsenal បានបញ្ជាក់ថា Chambers បានផ្ទេរក្នុងតម្លៃខ្លួនបិទជិតមួយ។ ជាមួយគ្នានេះ ក្លិប Arsenal ស្ថិតយ៉ាងប្រកៀកក្នុងការនាំយកអ្នកចាំទី Matt Turner ពីក្លិប New England Revolution៕
ប្រភពព័ត៌មាន៖ The Guardian

