បរទេស៖ ក្លឹបហង្សក្រហម Liverpool ត្រូវ​បាន​គេ​រាយការណ៍​ថា ​បាន​ឈ្នះ​ការ​ប្រជែង​ក្នុងការចុះ​ហត្ថលេខា​លើ​ខ្សែ​ប្រយុទ្ធ​របស់ Porto កីឡាករ Luis Diaz ក្នុង​ខែ​មករានេះ។

Luis Diaz to Liverpool transfer: Reds agree £37.5m deal to sign Porto  winger | Goal.com

កីឡាករអន្តរជាតិកូឡុំប៊ីត្រូវបានគេយល់ឃើញថាជាគោលដៅចំបងរបស់ក្រុម Tottenham Hotspur ដែលទើបតែខកខានការចុះហត្ថលេខាលើ Adama Traore ដែលទើបតែផ្ទេរទៅ Barcelona។ យ៉ាងណាមិញ Liverpool ក៏ត្រូវបានផ្សារភ្ជាប់ជាយូរមកហើយជាមួយនឹងកីឡាករ Diaz ទន្ទឹមគ្នាជាមួយអនាគតមិនច្បាស់លាស់របស់ Mohamed Salah និង Sadio Mane នៅ Anfield ។

Luis Diaz: Tottenham in talks with Porto and willing to pay up to £46m to  sign winger | Football News | Sky Sports

បើយោងតាមកាសែត The Athletic បានឲដឹងថា ក្រុម Liverpool នឹងផ្តួលក្រុម Tottenham ដើម្បីចុះហត្ថលេខារបស់ Diaz ជាមួយនឹងតម្លៃដែលអាចឈានដល់ 60 លានអឺរ៉ូ (50 លានផោន) ជាមួយនឹងប្រាក់បន្ថែមផ្សេងៗទៀត។ គួរបញ្ជាក់ផងដែរថា Diaz បានស៊ុតបញ្ចូលទីបាន 16 គ្រាប់ និង Assists បាន 6 ដងក្នុងការបង្ហាញខ្លួនចំនួន 28 ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ។ អតីតកីឡាករ Barranquilla បច្ចុប្បន្នកំពុងបំពេញកាតព្វកិច្ចអន្តរជាតិជាមួយប្រទេសកូឡុំប៊ី៕

 

ប្រភពព័ត៍មាន៖ Sportsmole