បរទេស៖ ក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអាស៊ី Al Hilal បានលត់ក្រុម Al Jazira យ៉ាងចាស់ដៃក្នុងលទ្ធផល ៦-១ ក្នុងការប្រកួតជុំទី២នៃយុទ្ធនាការ Club World Cup នាកីឡដ្ឋាន Mohammed bin Zayed ក្នុងទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃអាទិត្យ ដើម្បីកក់កៅអីរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយនឹងក្រុម Chelsea។
Al Jazira បានរកគ្រាប់បាល់បើកឆាកនៅនាទី ទី១៤ នៅពេលដែលកីឡាករ Abdoulaye Diaby បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អពីការស៊ុតបាល់ក្បែរតំបន់គ្រោះថ្នាក់ ប៉ុន្តែ Al Hilal បានរកគ្រាប់បាល់២គ្រាប់វិញ នៅមុនពេលបញ្ចប់តង់ទី១ តាមរយៈកីឡាករ Odion Ighalo និង Matheus Pereira។ បន្ទាប់មកទៀត ក្រុម Al Hilal បានបន្ថែមគ្រាប់បាល់បញ្ចូលទីជាបន្តបន្ទាប់ ដើម្បីបំពេញជ័យជម្នះរបស់ក្រុមខ្លួនតែម្តង។
Al Hilal នឹងត្រូវឈានទៅជួបក្រុម Chelsea ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃពុធ ក្រោយពីក្រុម Palmeiras របស់ប្រេស៊ីល ប្រកួតជាមួយនឹងក្រុម Al Ahly របស់អេហ្ស៊ីប ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រមួយគូផ្សេងទៀត នៅថ្ងៃអង្គារ៕
ប្រភពព័ត៌មាន៖ Channel News Asia


