បរទេស៖ លោក Mikel Arteta គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal បានលើកឡើងថារូបលោកបានដើរតួនាទីជាអ្នកសម្របសម្រួលដោះស្រាយបញ្ហា ជាជាងបង្កបញ្ហា ជាមួយនឹងខ្សែប្រយុទ្ធ Pierre-Emerick Aubameyang នាពេលកន្លងមក ។

គួរបញ្ជក់ថាខ្សែប្រយុទ្ធអន្តរជាតិហ្គាបុងរូបនេះបានបញ្ចប់ការផ្ទេរទៅកាន់ Barcelona ដោយគ្មានតម្លៃខ្លួននៅថ្ងៃផុតកំណត់ដោះដូរកីឡាករជាលើកទីពីរ កាលពីចុងខែមករា និងបន្ទាប់ពីត្រូវបានដកចេញពីប្រធានក្រុម Arsenal កាលពីខែធ្នូ ។ទោះយ៉ាងណាក្រោយបញ្ចប់ការផ្ទេរទៅCamp Nou ជាផ្លូវការណ៏ Aubameyang បានបញ្ជាក់ប្រាប់ថាបញ្ហា តែមួយគត់ដែលរូបគេមាន នៅ Arsenal គឺជាមួយលោក Arteta ។ ប៉ុន្តែទីបំផុតអ្នកចាត់ការសញ្ជាតិអេស្បាញបានច្រានចោលការចោតប្រកាន់ខាងលើនេះនិងបានប្រាប់អ្នកយកព័ត៌មានមុនការប្រកួត Premier League នៅថ្ងៃព្រហស្បតិ៍ជាមួយ Wolverhampton Wanderers ថា : ខ្ញុំពិតជាអំណរគុណសម្រាប់ការ បានធ្វើនៅក្លឹបចាប់តាំងពីខ្ញុំបានមកទីនេះ។ .Arsenalខកខានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធថ្មីមកជំនួស Aubameyang ។ លោកArteta ក៏បានបន្តការពារយុទ្ធសាស្ត្រដឹកនាំរបស់នាយកបច្ចេកទេសរបស់លោក Edu ក្រោយពីខកខានផ្ទេរយក Dusan Vlahovic ដែលផ្លាស់ទៅកាន់Juventus រួចទៅហើយនោះ។

ទោះយ៉ាងណាពួកគេរំពឹងពីការផ្ទេរយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិស៊ុយអ៊ែត Alexander Isak ពីក្លឹបReal Sociedad និង Dominic Calvert-Lewinរបស់ក្រុមEverton នៅពេលបញ្ចប់រដូវកាល ស្របពេល Alexandre Lacazette និង Eddie Nketiah និងអាចចាកចេញពីទឹកដីEtihad ដោយគ្មានតម្លៃខ្លួន៕
ប្រភពព័ត៍មាន៖ Sportsmole
