បរទេស៖ ទីបំផុតខ្សែការពារ Kurt Zouma របស់ក្លឹប West Ham United ត្រូវបានពិន័យជាប្រាក់ចំនួន ២៥0,000 ផោន ក្រោយរងពីបទចោតប្រកាន់ដោយសមាគមន៍ RSPCA ដែលមានឈ្មោះពេញថា អង្គការសប្បុរសធម៌​សុខុមាល​ភាព​សត្វដ៏ធំ​បំ​ផុត​នៅ​ចក្រភពអង់គ្លេស។ ក្រោយរកឃើញកំហុសថាបានប្រើអំពើហិង្សាដោយទាត់និង ទះលើ សត្វ ឆ្មាចិញ្ចឹម​របស់​គាត់​ដោយការទាត់ និង ទះនៅក្នុង​ផ្ទះរ​បស់​ខ្លួនហើយទឹកប្រាក់នោះនិងត្រូវយក​មកប្រើ​ប្រាស់​ដើម្បិប្រើប្រាស់​ជា​សកម្ម​ភាពមនុស្សធម៌។

West Ham lose ANOTHER sponsor over Kurt Zouma after defender dropped by Adidas over horrific cat video

ទោះបីជាខ្សែការពារអន្តរជាតិបារាំងបច្ចុប្បន្នមានវ័យ ២៧ ឆ្នាំរូបនេះបានចេញការសុំទោសកាលពី​រសៀលថ្ងៃ​អាទិត្យបន្ទាប់ពីវីដេអូដែលបង្ហាញពីទង្វើមិនអាចទទួលយកបាន ហើយត្រូវបានថតដោយបងប្រុសរបស់គាត់ Yoan Zouma ត្រូវបានដាក់នៅលើ Snapchat ។ ដំបូងឡើយ West Ham បាននិយាយថា ពួកគេ “ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើរបស់កីឡាកររ ប៉ុន្តែបន្ទាប់មកពួកគេបានគាំទ្រការសម្រេចចិត្តរបស់គ្រូ​បង្វឹក David Moyes សម្រាប់ ខ្សែការពាររូបនេះដោយទុកអោយអាជ្ញាធ្រជំនាញពាក់ព័ន្ធធ្វើការតាមនិវិតវិធី​​ក្រោយ​​​ពីក្រុមញញួរធំផ្តួល Watford កាលពីយប់ថ្ងៃអង្គារដើម្បីឡើងទៅកាន់ចំណាត់ថ្នាក់Top៤ រីឯMan.Utd ធ្លាក់ទៅចំណាត់ថ្នាក់លេខ៥វិញក្រោយមិនអាចផ្តួលBurnley បាន។

Kurt Zouma, West Ham United player, fined by club for slapping and kicking cat in video - CNN

គួរបញ្ជាក់ថាប៉ូលីសមានសមត្ថកិច្ចដែលត្រូវបានស្គាល់ថាជា Essex បានបង្ហាញពីសកម្មភាព ពិនិត្យមើលវីដេអូ​កើត​ហេតុខាងលើនេះកាលពីថ្ងៃអង្គារ មុនពេលត្រូវបាន RSPCA ចូលរួមធ្វើអន្តរាគមន៍ និងដកយកសត្វ​ឆ្មា​ចេញ​ពី​កម្មសិទ្ធិរបស់ Zouma រួចមក៕

 

ប្រភពព័ត៍មាន៖ Sportsmole