​បរទេស៖ Man. Utd កំពុងសម្លឹងឪកាសបន្តការប្រកួតមិនដែល​​ចាញ់​នៅក្របខណ្ឌ  Premier League រយៈ​ពេល ១៤ ឆ្នាំ​នៅ​ពេលទទួលភ្ញៀវ Southampton ធ្វើ​ដំណើរមកកាន់ទឹកដី Old Trafford នៅវេលាថ្ងៃសៅរ៏នេះ ។ Man. Utd បានបាត់បង់ចំណាត់ថ្នាក់កំពូលទាំងបួន(Top-៤) បន្ទាប់ពីត្រូវបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយ Burnley ក្រោយពី Jay Rodriguez វាយបកតាមស្មើការរកគ្រាប់បាល់បញ្ចូលទីដ៏ល្អរបស់ Paul Pogba ។

Elanga miss

គ្រូបង្វឹកបណ្តោះអាសន្នលោក Ralf Rangnick ក៏បានទទួលខុសត្រូវសម្រាប់បរាជ័យដ៏ខកចិត្តធ្លាក់ចេញពីក្រប ខណ្ឌ FA Cup  ក្រោមថ្វីជើង Middlesbrough កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ទោះយ៉ាង​ណាប្រសិនបើ Man United ផ្តួលSouthampton ពួកគេនឹងបន្តការមិនស្គាល់ចាញ់​ក្នុងទឹកដីសម្រាប់ក្របខណ្ឌ  Premier League ក្នុងខែកុម្ភៈ ក្រោយចាញ់ Man. City ២ទល់និង១ កាលពីរដូវកាល២០០៧-២០០៨។

Crisis at Manchester United: Cristiano criticism, unconvincing Rangnick, 11  players want to leave... | Marca

ចាប់តាំងពីពេលនោះមកMan.Utd បានឈ្នះ ១៨ដង និងស្មើ ៥ នៃការប្រកួតក្នុងផ្ទះ ២៣លើកគិតត្រឹមតែកុម្ភៈ ខែ​កុម្ភៈ​របស់ពួកគេនៅក្នុងក្របខ័ណ្ឌកំពូល ហើយតែមួយគត់ដែលពួកគេបានរងបរាជ័យក្នុងលីកនៅ Old Trafford ក្នុងខែនេះគឺជាមួយ Middlesbrough ក្នុងខែកុម្ភៈ ឆ្នាំ ២០០៤ ១លើកប៉ុណ្ណោះ។ក្រុម​របស់ Rangnick ចូល​រួម​ការ​ប្រកួត​ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ប្រាំមួយ​ក្នុង​តារាង ប៉ុន្តែ​នឹង​ឡើង​ទៅ​លេខ​រៀង​ទី​បួន​ជា​បណ្ដោះ​អាសន្ន៕

 

ប្រភពព័ត៍មាន៖ Sportsmole