បរទេស៖ លោក David Moyes គ្រូបង្វឹកក្រុមញញួរធំ West Ham បានបញ្ជាក់ថា Kurt Zouma និងមានវត្តមានសម្រាប់ ការ ប្រកួត នៅថ្ងៃអាទិត្យជាមួយក្រុម Leicester ក្រោយពីខ្សែការពារកណ្តាលរូបនេះទើបតែបាន​រ​ងការផាកពិន័យ ជាទឹក ប្រាក់ចំនួន ២៥,០០០០ផោន លើ ភាពចម្រូងចម្រាសក្រោយបង្កអំពើហឹង្សាលើសត្វឆ្នាចិញ្ចឹមរួចមក ។

West Ham still targeting new centre-back despite Kurt Zouma's imminent  injury return, says David Moyes | Evening Standard

អង្គការ​សប្បុរសធម៌​សត្វដ៏ធំំនៅចក្រភពអង់គ្លេសហៅកាត់ថា​ RSPCA បាន​សម្រេចដកសត្វ​ឆ្មា​ពីរ​ក្បាលចេញ ពីការ គ្រប់គ្របរបស់បុរសវ័យ ២៧ ឆ្នាំ​សញ្ជាតិបារាំងរូបនេះចេញ ដើមម្បីស៊ើបអង្កេត​លើករណីនេះរួចមក។គ្រូបង្វឹកលោក David Moyes បានធ្វើការថរិះគន់ចំពោះទង្វើរបស់អតីតកីឡាករក្រុមChelsea រូបនេះមុនពេលជូប Watford កាលពីថ្ងៃអង្គារទោះ យ៉ាងណារូបលោកនៅតែបន្តដាក់អោយរូបគេចូលលេងសម្រាប់ការប្រកួតនៅរាត្រីថ្ងៃសៅរ៏ នេះ។

David Moyes speaks out after starting Kurt Zouma for Watford clash  following cat video | Metro News

West Ham នាំយក Zouma ក្នុងតម្លៃ ២៩.៨ លានផោនពី Chelsea ក្នុងខែសីហា ឆ្នាំ ២០២១ និងជួយក្រុមឈរនៅចំណាត់ ចំណាត់ថ្នាក់លេខ៤មុនជួបក្រុមកញ្ជ្រោងខៀវLeicester City  នៅរាត្រីថ្ងៃអាទិត្យស្អែកនេះ៕

 

ប្រភពព័ត៍មាន៖ BBC