បរទេស​៖ កីឡាករ Memphis Depay ត្រូវបានក្លឹប Napoli បង្ហាញការចាប់អារម្មណ៏ចង់បានរូបគេទៅរួមក្រុមនៅរដូវកាលថ្មី។ គួរបញ្ជាក់ថាខ្សែ​ប្រយុទ្ធវ័យ ២៨ឆ្នាំរូបនេះបាន​ចូលរួមជាមួយក្លឹបយក្សកាតាឡានពី Lyon កាលពីដើមរដូវកាលមុន ហើយ​បាន​បង្ហាញ​ខ្លួនចំនួន ២៣ លើក នៅរដូវកាលនេះដោយរកបាន ៨ គ្រាប់ និង​បញ្ជូន​បាល់​ឱ្យមិ​ត្តរួមក្រុម​បញ្ចប់​ទី២​លើកផងដែរ។

Memphis Depay to leave Barcelona this summer? - Sports Mole

Memphis នៅមានកុងត្រារយៈពេល១៨ខែទៀតនៅ Camp Nou ប៉ុន្តែ ក្នុងប៉ុន្មានខែថ្មីៗនេះ Barcelona បានបញ្ជក់ថាពួកគេ និងបើកចំហរក្នុង​ការអនុញ្ញាតឱ្យអតីតខ្សែប្រយុទ្ធ PSV និង Barcelona ​ចាក​ចេញ​។ យោងគេហទំព័រ ​​Calciomercato បានលើកឡើងថាៈ Napoli មានំណងចង់នាំយក Depay ដើម្បីជំនួសការចាកចេញរបស់ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី​កីឡាករ  Lorenzo Insigne ដែលបានចាកចេញទៅលេងនៅលីកកំពូលសហរដ្ឋអាមេរិកទៅហើយនោះ។

Barça Universal on Twitter: "Happy birthday to Memphis Depay, who turns 28  years old today. We hope to see him back on the pitch soon!  https://t.co/hZRPLenrBd" / Twitter

ខណៈដែល Barcelona បានចុះហត្ថលេខានាំយក Ferran Torres, Adama Traore និង Pierre-Emerick Aubameyang ក្នុងខែមករា ដើម្បីបង្កើនជម្រើសប្រយុទ្ធរបស់ពួកគេ ស្របពេល Erling Braut Haaland របស់ Borussia Dortmund គឺនៅជាជម្រើសអាទិភាពដដែល៕

 

ប្រភពព័ត៍មាន៖ Sportsmole