បរទេស៖ គ្រូបង្វឹក Barcelona លោក Xavi Hernandez បានទទួលស្គាល់ថាក្រុមរបស់ខ្លួនមានការខកចិត្តដែលមិនមានវត្តមាននៅក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមខណៈដែលពួកគេត្រៀមការប្រកួតលីកដ៏ធំលំដាប់ទីពីរនៅអឺរ៉ុបគឺ Europa League លើកដំបូង ក្នុងសប្តាហ៍នេះ។

វាជាព្រឹត្តការណ៏បរាជ័យលើកដំបូងរយៈពេល១៧ឆ្នាំសម្រាប់ក្លឹបយក្សកាតាឡាន់នៅ វគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។Barcelona និងត្រូវស្វាគមន៏ជើងខ្លាំងអ៊ីតាលី Napoli នៅទឹកដី Camp Nou នៅរាត្រីថ្ងៃព្រហស្បតិ៍សម្រាប់ការប្រកួតជើងទី ១ នៃការប្រកួតជម្រុះជុំទី១ របស់ពួកគេ ខណៈភាគីទាំងពីរធ្លាប់ជួបប្រកួតគ្នានៅលីកកំពូលអឺរ៉ុបកន្លងមកផងថែរ។ គេហទំព័រ AS បានចុះផ្សាយថា លោក Xavi អន់ចិត្តដែលមិនមានវត្តមានក្រុមទៅប្រកួតវគ្គ១៦ ក្រុម ប៉ុន្តែអ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានប្តេជ្ញាចិត្តដឹកនាំក្រុមធ្វើអោយបានលទ្ធផលល្អនៅអឺរ៉ុបបន្តទៀត។ Xavi បន្តថាៈ វាជាឱកាសមួយ ហើយប្រសិនបើយើងឈ្នះវា យើងនឹងមានសិទ្ធិសម្រាប់ Champions League កាលពីពីររដូវកាលមុន Barcelona បានជួបជាមួយNapoli នៅ Champions League ។ ដូច្នេះយើងនៅមានកម្លាំងចិត្តសម្រាប់ការប្រកួតនេះ។
:focal(1455x387:1457x385)/origin-imgresizer.eurosport.com/2021/11/05/3248838-66494028-2560-1440.jpg)
Barcelona ដែលបានធ្លាក់ចេញពីក្របខណ្ឌ Champion League ក្រោយបរាជ័យជាមួយ Paris Saint-Germain វគ្គ១៦ក្រុម កាលពីរដូវកាលមុន ចុងក្រោយបំផុតធ្លាប់លេងនៅព្រឹត្តការណ៏ UEFA Cup នៅរដូវកាល ២០០៣-២០០៤ដែលពេលនោះបាន ឈានដល់ជុំទី ៤ ដោយចាញ់ Celtic៕
ប្រភពព័ត៍មាន៖ Sportsmole
