បរទេស៖ ខ្សែប្រយុទ្ធ Memphis Depay របស់ក្លឹប Barcelona បានទាមទារឱ្យក្លឹបបញ្ចុះតម្លៃខ្លួនរបស់គេដើម្បីទទួលបានឪកាស ចាក​ចេញពីក្លឹប។

PREVIEW: FC Barcelona v Granada

កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានបង្ហាញខ្លួន ១៧ ប្រកួតនៅ La Liga ក្នុងរដូវកាលនេះ ដោយ​ស៊ុត​បញ្ចូលទីបាន ៩ ដងប៉ុន្តែពេលវេលាបង្ហាញខ្លួនរបស់ខ្សែប្រយុទ្ធ អន្តរជាតិហូឡង់រូបនេះបានថមថយចុះ​ក្រោយពី​អវត្តមាន​របស់​អតីត​ប្រធាន​ក្រុម Arsenalកីឡាករ Pierre Emerick Aubameyang ចូលរួមជាមួយក្រុម។

Memphis Depay: Barcelona will have to give everything against Bayern

ក្លឹបយក្សកាតាឡាន់បាននឹងកំពុងពិចារណាលក់អតីតខ្សែប្រយុទ្ធ PSV, Man.Utd និង Lyon ក្នុងអំឡុងពេលរដូវ​ក្តៅ​ខាងមុខនេះ។ យោងតាម ​​El Nacional ពេលនេះ Depay កំពុងទាមទារឱ្យ Barcelona កាត់បន្ថយថ្លៃផ្ទេររបស់គាត់ ដូច្នេះ​គាត់​អាចទទួលបានប្រាក់ខែខ្លាំងជាងនៅក្រុមបន្ទាប់របស់គាត់។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើរឿង​នេះមិន​កើត​ឡើង ខ្សែប្រយុទ្ធរូបនេះបានគំរាមថាគាត់នឹងបដិសេធមិនចាកចេញ រហូតដល់ផុតកំណត់ ដែលធ្វើអោយក្លឹបកាន់តែពិបាក។​ Depay  រកបានគ្រាប់បាល់ស៊ុតបញ្ចូលទីជ័យជំនះកាលពីថ្ងៃអាទិត្យអំឡុងពេលពួកគេទទួលជ័យជម្នះ ៤ទល់និង០ទល់នឹង Athletic Bilbao ខណៈ Barcelona នឹងបន្តការប្រកួតនៅថ្ងៃអាទិត្យពេលជួប Elche៕

 

ប្រភពព័ត៍មាន៖ Sportsmole