បរទេស៖ Real Madrid គ្រោងនឹងដាក់បញ្ចូលខ្សែបម្រើស្លាប Takefusa Kubo ទៅក្នុងក្រុមឈុតធំសម្រាបជម្រើសដំបូងនៅយុទ្ធនាការរដូវកាល ២០២២-២០២៣ ។

កីឡាករដែលមានរហស្សនាមMessi ជប៉ុនរូបនេះបច្ចុប្បន្នមានវ័យ ២០ ឆ្នាំបានផ្ទេរពីBarcelona មកកាន់ទឹកដីSantiago Bernabeu ក្នុងឆ្នាំ ២០១៩ ប៉ុន្តែនៅឡើយ បង្ហាញទម្រង់លេងឱ្យក្លឹបឈុតធំនៅឡើយទេ ផ្ទុយទៅវិញគាត់មានបទពិសោធន៍លេងនៅក្លឹបដទៃ៤ដងមកហើយ។ Kubo បច្ចុប្បន្នកំពុងលេងខ្ចីជើងនៅក្លឹប Mallorca ជាបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ហើយបានបង្ហាញខ្លួនចំនួន ១៩ ប្រកួត ទាំងអស់និងស៊ុតបញ្ចូលទីបាន ៥ គ្រាប់។គេហទំព័រអេស្បាញ AS បានចុះផ្សាយថាៈ Kubo មានបំណងចង់ក្លាយជាសមាជិកឈុតធំនិងទៀងទាត់របស់ Real Madrid នៅរដូវកាលក្រោយ ទោះយ៉ាងណាKubo និងបន្តប្រឈមនិងការប្រកួតប្រជែងតំណែងជាមួយក្រុមលោក Carlo Ancelotti ដែលមានកីឡាករឆ្នើំមៗដូចជា Vinicius Junior, Rodrygo, Eden Hazard, Marco Asensio និង Lucas Vazquez ។

កីឡាករដែលបង្ហាញខ្លួនអោយក្រុមដាវសាម៉ូរ៉ៃ ជប៉ុនបាន១៤ដង រូបនេះបានបង្ហាញខ្លួនឱ្យក្លឹបអាជីពសរុបចំនួន១២៨ដង ដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី១៧ ដង៕
ប្រភពព័ត៍មាន៖ Sportsmole
