បរទេស៖ ក្លិប និងក្រុមបាល់ទាត់ជម្រើសជាតិបេឡារុស នឹងត្រូវតែលេងរាល់ការប្រកួតលើទឹកដីរបស់ពួកគេក្នុងយុទ្ធនាការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) នៅលើទីលានអព្យាក្រឹត្យ ឬទីលានកណ្តាល ដោយគ្មានអ្នកទស្សនាដោយផ្ទាល់។
នេះបើយោងទៅតាមការប្រកាសរបស់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ទ្វីបអឺរ៉ុបមួយនេះ កាលពីថ្ងៃព្រហស្បតិ៍។ បេឡារុស ត្រូវបានប្រើប្រាស់ជាកន្លែងដើម្បីបង្ហោះព័ត៌មានទាក់ទងនឹងការឈានពានរបស់រុស្ស៊ី លើអ៊ុយក្រែន ដែលនាំឲ្យមានការប្រកាសថ្កោលទោសយ៉ាងចាស់ដៃ។
UEFA បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «គណៈកម្មាធិការប្រតិបត្តិរបស់ UEFA បានជួបប្រជុំនៅថ្ងៃនេះ និងបានសម្រេចថា រាល់ក្លិប និងក្រុមជមម្រើសជាតិបេឡារុសទាំងអស់ ដែលត្រូវប្រកួតក្នុងយុទ្ធនាការ UEFA នឹងត្រូវតម្រូវឲ្យលេងការប្រកួតលើទឹកដីខ្លួនឯង នៅលើទីលានអព្យាក្រឹត្យ ដោយសេចក្តីសម្រេចនេះ ត្រូវចូលជាធរមានភ្លាមៗ។ បន្ថែមលើនេះ អ្នកគាំទ្រនឹងមិនត្រូវអនុញ្ញាតឲ្យចូលទស្សនាការប្រកួត ក្នុងពេលក្រុមមកពីបេឡារុស ប្រកួតជាម្ចាស់ផ្ទះឡើយ»៕
ប្រភពព័ត៌មាន៖ Channel News Asia