បរទេស៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate កំពុងព្យាយាមបញ្ចុះបញ្ចូលកីឡាករ​ Michael Olise បច្ចុប្បន្នកំពុងលេងអោយក្រុម Crystal Palace ឱ្យជ្រើសរើសឪកាសចូលលេងសម្រាប់ក្រុមតោ​កំណាចយោង​គេហទំព័រ​ Daily Mail បានចុះផ្សាយ។

Arsenal & Chelsea target Michael Olise transfer

ការពិតឪពុករបស់ Olise គឺជាជនជាតិនីហ្សេរីយ៉ា ខណៈដែលម្តាយរបស់គេជាជនជាតិបារាំង-អាល់​ហ្សេរី ហើយដោយសារតែគាត់កើតនៅទីក្រុងឡុងដ៍ មានប្រទេសចំនួនបួនផ្សេងគ្នាដែលសង្ឃឹមថានឹងទទួល​បានគាត់​ជា​​កីឡាកររបស់ពួកគេ ប៉ុន្តែOlise បានបង្ហាញពីភាពមិន ប្រញាប់ប្រញាល់ក្នុងការសម្រេចចិត្តពេកនោះទេ។ កីឡាករវ័យ ២០ ឆ្នាំរូបនេះបច្ចុប្បន្នស្ថិតក្នុងជម្រើសមួយដែលលោកSouthgate ចង់យកមកបំពេញបន្ថែមនៅតំបន់បម្រើ ប៉ុន្តែOlise ធ្លាប់បង្ហាញខ្លួនសម្រាប់ជម្រើសជាតិ បារាំងវ័យក្រោម១៨ឆ្នាំផងដេរ។Olise បានក្លាយជាកីឡាករជម្រើស១១​នាក់​ដំបូង​ក្រោមការដឹកនាំរបស់លោក Patrick Vieira ក្នុងឆ្នាំនេះ ដោយចូល លេង​បាន ២១ ប្រកួតនៅក្របខ័ណ្ឌ Premier League និងស៊ុតបញ្ចូលទីបាន ២គ្រាប់ ។

Meet Michael Olise, the wonderkid who's already the Championship's  most-coveted prospect - Mirror Online

ទោះបីជាយ៉ាងណាក៏ដោយ នៅពេលនេះ Olise កំពុងពឹងផ្អែកលើការសម្រេចចិត្តលើអនាគតពីសំណាក់ ក្រុមមាន់គកបារាំង ប៉ុន្តែគាត់ក៏ស្ថិតក្នុងបញ្ជីសម្រាំងសម្រាប់នីហ្សេរីយ៉ា មុនការប្រកួត Africa Cup Of Nations នៅដើមឆ្នាំនេះ បើទោះបីជា​មិន​បាន​ជាប់ឈ្មោះចូលលេងក៏ដោយ៕

 

ប្រភពព័ត៍មាន៖ Sportsmole