បរទេស៖ ខ្សែប្រយុទ្ធ Aleksandar Trajkovski របស់ក្រុមបាល់ទាត់ជម្រើសជាតិម៉ាសេដ្វានខាងជើង កំពុងតែសង្ឃឹមថា អាចជួបភាពរីករាយ នៅពេលដែលក្រុមរបស់គេ ត្រូវប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអុីតាលី ក្នុងទីក្រុង Palermo នៅរាត្រីថ្ងៃព្រហស្បតិ៍ ក្នុងការប្រកួតជម្រុះ World Cup។
Trajkovski បានលេងឲ្យក្រុម Palermo អស់រយៈពេល៤ឆ្នាំ រហូតដល់ឆ្នាំ២០១៩។ រូបគេក៏បានស៊ុតបាល់បញ្ចូលទីផងដែរ ក្នុងពេលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអុីតាលី ក្នុងទីក្រុង Turin អំឡុងការប្រកួតជម្រុះ World Cup ឆ្នាំ២០១៨។ លទ្ធផលស្មើនេះ បានធ្វើឲ្យបាត់បង់២ពិន្ទុដ៏សំខាន់ ក្នុងពេលដែលពួកគេទទួលបានទទួលបរាជ័យក្នុងការឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup នៅរុស្ស៊ី ដែលជាការអវត្តមានជាលើកដំបូងរបស់ពួកគេ ក្នុងយុទ្ធនាការនេះ ក្នុងរយៈពេល៦ទសវត្សរ៍។ Trajkovski ចងចាំពីការប្រកួតនោះយ៉ាងច្បាស់ នៅពេលដែលរូបគេបានធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះស្រឡាំងកាំង ជាមួយនឹងគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គេនៅតង់ទី២។
កីឡាករវ័យ២៩ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ខ្ញុំសង្ឃឹមថា គ្រាប់បាល់កើតឡើងម្តងទៀត។ វានឹងក្លាយជាគ្រាប់បាល់សម្រាប់ការដណ្តើមបានជ័យជម្នះ។ ខ្ញុំពិតជារីករាយនៅពេលដែលខ្ញុំបានមើលឃើញថា យើងនឹងលេងនៅ Palermo ពីព្រោះខ្ញុំនឹងវិលទៅកាន់ទីក្រុង ដែលខ្ញុំធ្លាប់បានរស់នៅអស់រយៈពេល៤ឆ្នាំ។ យើងត្រូវតែមានការលើកទឹកចិត្តខ្លួនឯងឲ្យខ្ពស់បំផុតដើម្បីទទួលបានលទ្ធផលល្អ»៕
ប្រភពព័ត៌មាន៖ Channel News Asia