បរទេស៖ ខ្សែបម្រើ-ការពារក្រុមញញួរធំ West Ham កីឡាករ Declan Rice មានបំណងចង់ចូលរួមជាមួយក្លឹប Chelsea នៅរដូវក្តៅនេះជាជាង ផ្លាស់ទៅកាន់ Man. Utd បើទោះបីជាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍កំពុងមានបញ្ហា​ដ៏ចម្រូងចម្រាសជាមួយរដ្ឋា​ភិបាល​ចក្រភព​អង់គ្លេសដោយតាមការចុះផ្សាយរបស់ Evening Standard។

West Ham sent Declan Rice message amid Manchester United transfer interest  - Manchester Evening News

ក្រុមជើងឯកChampion League បច្ចុប្បន្នកំពុងជួបនិងបញ្ហាមិន​ច្បាស់លាស់​ក្រោយ​ពីទទួលការដាក់ទណ្ឌកម្មលើម្ចាស់ក្លឹប មហាសេដ្ឋី​លោកRoman Abramovich ខណៈក្រុមតោខៀវត្រូវរង់ចាំមើល​លទ្ធផលថាតើពួកគេនិងមានសិទ្ធិនាំយកកីឡាករចំណូលថ្មីមករួមក្រុ​ម​​នៅរដូវ​ក្តៅនេះដែរឬយ៉ាងណា។ សម្រាប់អនាគតរបស់ Rice នៅក្លឹប West Ham នៅតែជាទីចាប់អារម្មណ៏សម្រាប់ក្លឹបធំៗ ក្រោយពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏ដោយបានជួយក្រុមឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Europa League ។កីឡា​ករវ័យ ២៣ ឆ្នាំរូបនេះរកបានគ្រាប់បាល់៤គ្រាប់ និង assists ៤ដងក្នុងការបង្ហាញខ្លួន ៣៨ លើក ក្នុងរដូវកាលនេះ ខណៈRice ត្រូវបានWest Hamទិញពី Chelsea តាំងពីរូបគេនៅមានវ័យត្រឹមតែ១៤ ឆ្នាំ។

Transfer Talk, March 23, 2022: Manchester United told West Ham ace Declan  Rice will cost £150m | LiveScore

West Ham មានចេតនាចង់រក្សាកីឡាករឆ្នើមរបស់ពួកគេបន្តលេងនៅទឹកដី London Stadium  យូរឆ្នាំទៀត ប៉ុន្តែ កាលពី​ពេលថ្មីៗ​នេះក្លឹបក៏បានសម្រេចដាក់តម្លៃខ្លួនលក់ Rice ប្រមាណ១៥០ លានផោនសម្រាប់ក្លឹបដែលចង់បានរូបគេ ។ បច្ចុប្បន្ន Rice មានកុងត្រា​ជាមួយក្លឹបនៅមានសុពលភាព ​ជាង​ពីរ​ឆ្នាំ​ទៀតនៅឯ ​កីឡដ្ឋាន London Stadium៕

 

ប្រភពព័ត៍មាន៖ Sportsmole