បរទេស៖ ក្រុមអធិរាជស Real Madrid បានកំនត់គោលដៅអាទិភាពសម្រាប់កីឡាករពីររូបដើម្បីដាក់ជាបេក្ខភាពស្នង តំណែងខ្សែការពារស្លាបឆ្វេង ជើងចាស់ Marcelo នៅទឹកដី Santiago Bernabeu នាពេលខាងមុខនេះ។ គួរបញ្ជាក់ថាកិច្ចសន្យារបស់កីឡាករវ័យ ៣៣ ឆ្នាំរូបនេះជា​មួយ​ក្លឹបដែលមានមូលដ្ឋាននៅរាជធានីប្រទេសអេស្ប៉ាញ នឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះស្របពេលដែលកីឡាករអន្តរជាតិ​ប្រេស៊ីល​ហាក់​ដូចជាមានគម្រោងចាកចេញ ទៅកាន់ក្លឹប ដទៃដោយគ្មានតម្លៃខ្លួនក្រោយជួយអោយក្រុមឈ្នះពានរង្វាន់ធំៗរយៈពេល ១៥ ឆ្នាំ​ជាមួយក្លឹប។

Real Madrid defender Marcelo Vieira controls the ball during the... News  Photo - Getty Images

ទោះយ៉ាងណាការចាកចេញរបស់ Marcelo នឹងបើកឪកាសសម្រាប់កីឡាករប្រកួតប្រជែងនៅក្នុងតំណែងដ៏សំខាន់មួយនេះ ខណៈក្រុម លោក Carlo Ancelotti បច្ចុប្បន្នមាន Ferland Mendy ដែលបានបង្ហាញខ្លួនសម្រាប់ជម្រើស១១នាក់ដំបូងទៅហើយក្តី ។ គេហទំព័រ ​​Marca បានចុះផ្សាយថាកីឡាករ  Castilla Fran Garcia បច្ចុប្បន្នមានវ័យ ២២ ឆ្នាំបច្ចុប្បន្នកំពុងលេងអោយក្រុម Rayo Vallecano គឺបានបង្ហាញខ្លួនអោយការប្រកួតនៅ La Liga ២៦ប្រកួតហើយសម្រាប់រដូវកាលនេះ។

Fran Garcia, a real option to fill the position left by Marcelo | Marca

ប្រភពបន្តថាៈកីឡាករដែលលេងអោយយុវជនរបស់Real Madridគឺ  Miguel Gutierrez វ័យ ២០ ឆ្នាំដែលធ្លាប់ចូលលេងឈុតធំបាន ៤ដង ក្នុងរដូវកាលនេះក៏និងអាចត្រូវបានក្លឹបដាក់អោយចូលលេងសម្រាប់តួនាទីខាងលើផងដែរ។ Gutierrez ស៊ុតបញ្ចូលទីបាន ២ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន ៨ ដងក្នុងចំណោម ១៥ ប្រកួតសម្រាប់ក្រុម Real Madrid Castilla នៅរដូវកាលនេះ៕

 

ប្រភពព័ត៍មាន៖ Sportsmole