បរទេស៖ ខ្សែប្រយុទ្ធឆ្នើមជួរមុខក្រុម Leeds Utd កីឡាករ Patrick Bamford អាចនឹងខកខានបង្ហាញខ្លួនសម្រាប់ការប្រកួតដែលនៅសល់រយៈពេល៨លើកក្នុងរដូវកាលនេះ ដោយសារបញ្ហារបួសជើង។ក្លឹបដែលទើបនិងឡើងមកលេងនៅក្របខណ្ឌ Premier League បាននិយាយថា កីឡាករវ័យ ២៨ ឆ្នាំបានរងរបួសសរសៃកជើងប៉ុន្តែ មិនទាមទារការវះកាត់ទេ។ វេជ្ជបណ្ឌិតរបស់ក្លឹប Rob Price បានបន្ថែមថា Bamford ត្រូវប្រឈមបញ្ហារបួសអាចវិវឌ្ឍយូររហូត ១២ ខែ ហើយនឹងយ៉ាងហោចណាស់តិចបំផុត៦ សប្តាហ៍។

វាគឺជាការខកចិត្តចុងក្រោយបំផុតសម្រាប់កីឡាករអន្តរជាតិអង់គ្លេសដែលបានត្រលប់មកវិញក្នុងនាមជាអ្នកស៊ុតបញ្ចូលទីជំនួបក្នុងលទ្ធផលស្មើ ២ទល់និង២កាលពីខែធ្នូជាមួយនឹងក្រុម Brentford បន្ទាប់ពីបញ្ហារងរបួសកជើងកាលពីខែកញ្ញា។Bamford លេងចុងក្រោយឱ្យក្លឹបក្នុងជ័យជម្នះ ៣ទល់និង២លើ Wolves នៅ Molineux កាលពីថ្ងៃទី ១៨ ខែមីនា ខណៈLeeds ត្រៀមស្វាគមន៏ការវិលត្រលប់របស់ប្រធានក្រុម Liam Cooper ខ្សែការពារ Diego Llorente និងខ្សែបម្រើ Kalvin Phillipsបានមកហ្វឹកហាត់វិញហើយនឹងអាចជួបSouthampton នៅថ្ងៃទី ២ ខែមេសាខាងមុខនេះ។BrePatrick Bamford

Leeds ក៏កំពុងតស៊ូលេងដើម្បីបន្តជីវិតរស់នៅក្របខណ្ឌ Premier League ខណៈពេលបច្ចុប្បន្នពួកគេឈរនៅលេខរៀងទី១៦និងមានគម្លាតត្រឹមតែ៧ពិន្ទុពីតំបន់កាត់ចោល៕
ប្រភពព័ត៍មាន៖ BBC
                