បរទេស៖ David Beckham ម្ចាស់ក្លឹប Inter Miami មានបំណងចង់បញ្ចុះបញ្ចូលម្ចាស់ពានរង្វាន់បាល់មាស៧សម័យ (Ballon d’Or)គឺកំពូល ខ្សែប្រយុទ្ធស្លាប Lionel Messi អោយយល់ព្រមផ្លាស់មកលេងនៅក្របខណ្ឌលីកកំពូលសហរដ្ឋអាមេរិក Major League Soccer នៅ ក្នុងឆ្នាំ ២០២៣ខាងមុខនេះ។គួរបញ្ជាក់ថាក្រោយចាកចេញពី Barcelona ទាំងចម្រូងចម្រាស់ ទៅកាន់ក្លឹបអ្នកមានបារាំង Paris Saint-Germain កាលពីរដូវក្តៅមុន កីឡាករវ័យ ៣៤ ឆ្នាំរូបនេះបានតស៊ូសម្រាប់ការសម្របខ្លួននៅលីកកំពូល Ligue-1 ដោយស៊ុតបញ្ចូលទីបានតែ ២ ដងប៉ុណ្ណោះ ប៉ុន្តែអាចបង្កើតឪកាសបញ្ចប់ទីបាន១១លើក ក្នុងការបង្ហាញខ្លួន ១៨ ប្រកួត ។

ខណៈដែលប្រធានក្លឹបលោកJuan Laporta បានបដិសេធឪកាសនៃការវិលត្រលប់មកកាន់ទឹកដីCamp Nou វិញស្របពេល ប្រធានក្រុមជម្រើសជាតិជាតិអាហ្សង់ទីនក៏មិនបានបង្ហាញចេតនាចង់ចាកចេញពី PSG នៅរដូវក្តៅនេះទេ។ទោះយ៉ាងណាគេហទំព័រ Sport បានរាយការណ៍ថា Beckham សង្ឃឹមថានឹងបញ្ចុះបញ្ចូលកីឡាករមានវ័យ៣៤ឆ្នាំរូបនេះ ឱ្យចូលរួមជាមួយក្លឹប Inter Miami បន្ទាប់ពីព្រឹត្តការណ៏ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដើម្បីទាន់ពេលវេលាសម្រាប់ការចាប់ផ្តើមរដូវកាលថ្មី MLS ឆ្នាំ ២០២៣ ។
ប្រភពខាងលើបន្តថាៈ Beckham ក៏កំពុងពិចារណាដោយមានមហិច្ឆតាក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើ Sergio Busquets និង Jordi Alba របស់ Barcelona ក៏ដូចជាអតីតខ្សែប្រយុទ្ធប្រវត្តិសាស្រ្ត Luis Suarezមកដូចគ្នាផងដែរ ។Inter Miami បានបង្ហាញអោយឃើញពីចំនុចលេចធ្លោនិងគួរអោយចាប់អារម្មណ៍បំផុតចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៨ ខណៈអតីតមិត្តរួមក្រុម Messi ក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន Gonzalo Higuain បានផ្ទេរពីJuventus ទោលេងនៅទីនោះនៅក្នុងខែកញ្ញា ឆ្នាំ ២០២០៕
ប្រភពព័ត៍មាន៖ Sportsmole
                