បរទេស៖  ខ្សែការពារ David Alaba បានជំរុញឱ្យក្លឹបអធិរាជស Real Madrid ចុះហត្ថ​លេខានាំយក​អតីត​​មិត្តរួមក្រុម​ Bayern Munich កីឡាករ Serge Gnabry ផ្លាស់មកកាន់ទឹកដីSantiago Bernabeu នៅពេល ទីផ្សារដោះដូរ​កីឡាករនិងបើក ដំណើរការនៅក្នុងរដូវក្តៅខាងមុខនេះ។ជាថ្មីម្តងទៀតអតីតខ្សែបម្រើកណ្តាលក្រុមកាំភ្លើងធំ Asenal កីឡាករGnabry បាន បង្ហាញ​ទម្រង់លេងដ៏គួរឱ្យចាប់អារម្មណ៍​ម្តងទៀត​សម្រាប់ក្លឹបយក្សអាឡឺម៉ង់នៅរដូវកាល២០២១-​២០២២នេះ ដោយរក​បាន គ្រាប់បាល់បាន១៣គ្រាប់និងបង្កើត ឪកាសបញ្ចប់ទី៩ដងក្នុងការបង្ហាញខ្លួនគ្រប់ក្របខណ្ឌ ប្រកួត ៣៦លើក ទាំងអស់។

Real Madrid: Don't forget to recognize David Alaba's importance

អនាគតរបស់កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាប្រធានបទរសើបក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះទោះបីជាកិច្ចសន្យា​បច្ចុប្បន្នរបស់កីឡាករអន្តរជាតិអាឡឺម៉ង់និងផុតកំណត់នៅក្នុងខែមិថុនា ឆ្នាំ២០២៣  ខណៈដែលក្រុមជើងឯកChammpion Leaue គឺតោខៀវ Chelsea ក៏ចាប់អារម្មណ៏ចង់បានGnabry មករួមក្រុមដូចគ្នាផងដែរ។

David Alaba and Serge Gnabry – Welcome to Football Flakes!

Gnabry មានសមត្ថភាពអាចលេងបានទាំងបម្រើកណ្តាលស្លាបឆ្វេងនិងស្តាំសម្រាប់រយៈពេលនៃរដូវកាលទី៣នេះ ស៊ុត​បញ្ចូលទី​បាន ៦០ គ្រាប់ និង assists ៣៩ ដងក្នុងការបង្ហាញខ្លួន ១៦២ លើកសម្រាប់ Bayern នៅគ្រប់ការប្រកួតទាំងអស់៕

 

ប្រភពព័ត៍មាន៖ Sportsmole