បរទេស៖ Phil Foden បានតាមស្មើកំណត់ត្រាស៊ុតបញ្ចូលទីក្នុងក្របខ័ណ្ឌ Champions League ដែលធ្លាប់ធ្វើបានដោយវីរបុរសបិសាចក្រហម Wayne Rooney ក្នុងពេលដែលManchester City ផ្តួលក្រុមភ្ញៀវ Real Madrid ក្នុងជើងទីមួយនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេកាលពីយប់ថ្ងៃអង្គារក្នុងលទ្ធផល ៤ទល់និង៣។កីឡាករអន្តរជាតិអង់គ្លេសរូបនេះមានឪកាសតែតបាល់បញ្ចូលទីគ្រាប់បាល់ទី៣នៅនាទីទី ៥៣ ក្រោយការបញ្ជូនបាល់ចេញពីស្លាបស្តាំរបស់ប្រធានក្រុមFernandinho ។
រំលឹកដល់វ័យ ២១ ឆ្នាំ Foden បានស៊ុតបញ្ចូលទីសរុបចំនួន ៩ គ្រាប់នៅក្របខណ្ឌ Champions League ខណៈ Rooney គឺជាកីឡាករអង់គ្លេសតែមួយគត់ក្នុងប្រវត្តិសាស្ត្រនៃការប្រកួតដែលបានស៊ុតបញ្ចូលទីបានច្រើនគ្រាប់ក្នុងវ័យដូចគ្នា។Fodenបច្ចុប្បន្នមានវ័យ២១ ឆ្នាំ ៣៣៣ថ្ងៃ) ក៏បានក្លាយជាកីឡាករអង់គ្លេសវ័យក្មេងបំផុតទីបីដែលស៊ុតបញ្ចូលទីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League/European Cup តាមពីក្រោយអតីតកីឡាករMan.Utd២រូបគឺ១. Rooney (២១ ឆ្នាំ ១៨២ ថ្ងៃ) និង២. Sir Bobby Charlton (១៩ឆ្នាំ និង ១៩៦ ថ្ងៃ) ។
ខ្សែប្រយុទ្ធដែលកើតនៅ Stockport ឥឡូវនេះបានរួមចំណែកដល់ការស៊ុតបញ្ចូលទីបាន 22 គ្រាប់ក្នុងការបង្ហាញខ្លួន ៤០ លើកសម្រាប់ Man City នៅគ្រប់ការប្រកួតទាំងអស់ក្នុងរដូវកាលនេះ ដោយស៊ុតបាន ១៣ ដង និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៩ដង៕
ប្រភពព័ត៍មាន៖ Sportsmole