តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ថេណា នឹងដឹកនាំក្រុមកីឡាអេឡិចត្រូនិក All Star កម្ពុជា ចូលរួមក្នុងកម្មវិធី All-Star Showdown 2022 ខណៈព្រឹត្តិការណ៍នេះ ជាការប្រកទតកីឡាបែបកម្សាន្តលើកដំបូង លើវិញ្ញាសា Mobile Legends Bang Bang ដែលមានប្រទេសចំនួនប្រទេសចូលរួមចំនួន៦ រួមមានឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា។
ព្រឹត្តិការណ៍ All-Star Showdown 2022 ដែលនឹងប្រមូលផ្តុំដោយពិធីករ ពិធីការិនីកីឡាអេឡិចត្រូនិកល្បីៗ អ្នកនិយមលេង កីឡាអេឡិចត្រូនិកដ៏ល្បីល្បាញ តាមបណ្តាញទំនាក់ទំនងសង្គម (streamers) និងអ្នកសិល្បៈល្បីៗ ដែលហៅថា All Stars មកពីប្រទេសទាំង៦ ត្រូវបានបែងចែកជា២ដំណាក់កាល។
សម្រាប់ដំណាក់កាលទី១ អ្នកគាំទ្រ និងអ្នកស្រឡាញ់ពេញចិត្តកីឡាអេឡិចត្រូនិក នឹងបានឃើញ All Star ប្រមាណ២១០នាក់ ដែលមកពីប្រទេសខុសៗគ្នា ដូចជា Jess No Limit, ChooxTV, Akosi Dogie, Icefrogz ជាដើម ត្រូវបានបែងចែកជាក្រុម សម្រាប់ឱ្យអ្នកគាំទ្របោះឆ្នោតជ្រើសរើសយក ក្រុមសំណព្វចិត្តរបស់ខ្លួន។
ចំពោះការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមសំណព្វ ត្រូវបានធ្វើឡើង ទៅតាមប្រទេសនីមួយៗ ដោយបានចាប់ផ្តើមកាលពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភានេះ។ ក្រុមដែលទទួលបានសំឡេងគាំទ្រពីអ្នកគាំទ្រច្រើនជាងគេបំផុតចំនួន៤ (Top) នឹងត្រូវមានភារកិច្ចប្រកួតគ្នា ដើម្បីស្វែងរកក្រុមជយលាភីលេខមួយ សម្រាប់ចូលរួមការប្រកួតអន្តរជាតិ All-Star Showdown 2022។
វាមិនត្រឹមតែជាការទទួលបានចំណីចក្ខុពិសេសប្លែកប៉ុណ្ណោះទេ ប៉ុន្តែអ្នកគាំទ្រក៏នឹងមានឱកាសទទួលបានរង្វាន់ជាវត្ថុអនុស្សាវរីយ៍ដ៏ច្រើនសម្បូរបែបដូចជាសម្ភារ All-Star និង Zilong ថ្មីជាដើម ជាពិសេស All-Star Showdown 2022 ដែលសហការរៀបចំដោយ Samsung និងម្ចាស់ឧបត្ថម្ភផ្លូវការដូចជា Sting ព្រមទាំងដៃគូ KFC, Ttoy, WOWNOW, Legend, Smart និង Pleng នោះ គឺអ្នកគាំទ្រ នឹងបានជួបតារាសិល្បៈល្បីៗមកពីប្រទេសទាំង៦ ក្នុងវីដេអូតែមួយ។
សម្រាប់ប្រទេសកម្ពុជា តារាចម្រៀងយុវវ័យល្បីឈ្មោះ ថេណា ដែលទទួលតួនាទីជា Star Manager នឹងសម្តែងជាតួ Zilong និងបុគ្គលលេចធ្លោជាច្រើនទៀតដូចជា Icefrogz, Paragon, Mengly, Miki, Sea Neang, Mano និងមាន Streamer ជាច្រើនទៀតក៏ចូលរួមក្នុងយុទ្ធនាការ All Star 2022 នេះផងដែរ។
បន្ទាប់ពីធ្វើការប្រកួតក្នុងស្រុក ក្នុងចំណោមក្រុមកំពូលទាំង៤ លទ្ធផលក្រុមឈ្នះនឹងត្រូវប្រកាស នាថ្ងៃទី១០ ខែឧសភា ហើយក្រុមឈ្នះនឹងចូលរួមក្នុងព្រឹត្តិការណ៍ All Star អន្តរជាតិ ដែលចូលរួមដោយក្រុមឈ្នះទាំង៥ មកពីប្រទេសផ្សេង ព្រមទាំងបុគ្គលល្បីៗជាច្រើនរូបមកពីប្រទេសទាំងនោះ ហេតុនេះ សូមរង់ចាំមើលថា តើ Star Manager នឹងរៀបចំយ៉ាងណា សម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ហើយតារារូបណាខ្លះនឹងចូលរួម?។
សម្រាប់ដំណាក់កាលទី២ នឹងចាប់ពីថ្ងៃទី១៥ ខែឧសភាទៅ ដែលនេះជាដំណាក់កាលប្រកួតអន្តរជាតិ ហើយអ្នកគាំទ្រ នឹងមានឱកាសឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើន ជាពិសេស នឹងបានជួបតារាល្បីៗ តាមរយៈការផ្សាយផ្ទាល់លើបណ្តាញទំនាក់ទំនងសង្គម។
ជាមួយការសហការរៀបចំព្រឹត្តិការណ៍ Allstar Showdown 2022 នេះ តំណាង Samsung បានបញ្ជាក់ថា Samsung ពិតជារីករាយ ដែលបានសហការរៀបចំ ALL STAR នេះឡើង ដែលនឹងនាំមកនូវបទពិសោធថ្មីដ៏អស្ចារ្យ ដល់អតិថិជន Galaxy តាមរយៈការលេងហ្គេមយ៉ាងរលូន។ តាមបទពិសោធនេះ គឺបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ Samsung ក្នុងការផ្តល់ជូនផលិតផលដ៏មានគុណភាពខ្ពស់ ជាមួយនឹងល្បឿនអេក្រង់លឿន និងថ្មកាន់បានយូរ៕